Posts

សាលាឧទ្ធរណ៍​គ្រោង​បើក​ជន​ជាប់​៣​នាក់​​វាយ​អតីត​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​២​នាក់​នៅ​ថ្ងៃ​២៦​មីនា

Image
រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​ជំនុំជម្រះ​បណ្តឹងឧទ្ធរណ៍​របស់ អតីត​អ្នកតំណាង​រាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នា​ថ្ងៃ​ទី​២៣ ខែមីនា​ខាង​មុខ​នេះ លើ​សំណុំរឿង​ស្តី​ពី «​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​» ប្រព្រឹត្ត​ទៅ​នៅ​ច្រកចូល​ខាងត្បូង​វិមាន​រដ្ឋសភា ស្ថិត​នៅ​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែល​មាន​ជនសង្ស័យ​៣​រូប បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥ ។ យោង​តាម​ដីកា​ព្រះរាជអាជ្ញា​សា កញ្ញា​រិ​ទ្ធ អយ្យការ​អម​សាលាឧទ្ធរណ៍​បាន​ចេញ​ដីកាកោះ​ជន​រង​គ្រោះ​លោក គង់ សភា អាយុ​៤០​ឆ្នាំ (​អតីត​តំណាងរាស្ត្រ​) គណបក្សប្រឆាំង​ឲ្យ​ចូលរួម​សវនាការ​ជំនុំជម្រះ​បណ្តឹងឧទ្ធរណ៍​របស់​ជន​រង​គ្រោះ សំណុំរឿង​នេះ ដែល​មាន​ជនជាប់ចោទ​ចំនួន​៣​នាក់ ដែល​មាន​ទី​១- ឈ្មោះ ចាយ សា​រិ​ទ្ធ ទី​២- ឈ្មោះ​ម៉ៅ ហឿ​ន និង​ទី​៣- ឈ្មោះ សុក វណ្ណ​នី ។ យោង​តាម​ដីកាកោះ​ចុះ​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​បញ្ជាក់​ថា បង្គាប់​ឲ្យ​ឈ្មោះ គង់ សភា ចូល​ទៅ​កាន់​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​២៣ ខែ​មិ​នា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​និង​០០​ព្រឹក បន្ទប់​ទី​២...

ប្រញាប់​រៀប​ការ​នៅ​វ័យ​ក្មេង​ពេក នឹង​អាច​ជួប​វិបត្តិ​៧​យ៉ាង

Image
គូ​ស្នេហ៍​មួយ​ចំនួន​ចង់​រៀបការ​ភ្លាមៗ​បន្ទាប់​ពី​ស្គាល់​គ្នា​មិន​បាន​ប៉ុន្មាន ដោយ​យល់​ថា​ការ​ចងចំណង​អាពាហ៍ពិពាហ៍​គឺ​ជា​រឿង​សំខាន់​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ស្នេហា​របស់​ពួកគេ និង​គិត​ថា​ការ​ចាប់​ផ្ដើម​ជីវិត​គ្រួសារ​លឿន នឹង​ជួយ​ឲ្យ​ពួកគេ​ឈាន​ដល់​ជីវិត​ឯករាជ្យ​លឿន​ដូច​គ្នា។ ទោះ​បី​ជា​ការ​រៀបការ​នៅ​វ័យ​ក្មេង​មាន​គុណ​សម្បត្តិ​មួយ​ចំនួន​ តែ​វា​ក៏​មាន​បញ្ហា​ជា​ច្រើន​ដែល​នឹង​ត្រូវ​ប្រឈម​មុខ​ដូច​ជា៖   ១.ទំនួល​ខុស​ត្រូវ​ក្នុង​វ័យ​ក្មេង៖​​​​​ ជីវិត​ប្ដី​ប្រពន្ធ មិន​មែន​មាន​តែ​ពេល​ផ្អែម​ល្ហែម សប្បាយ​ៗ​ដូច​ជីវិត​ជា​សង្សារ​ឡើយ។ ពួក​គេ​ត្រូវ​មើល​ថែ​គ្រួសារ ទុក​ដាក់​ផ្ទះ​សំបែង​ បីបាច់​កូន​ចៅ​ដោយ​ខ្លួន​ឯង។ ដូច្នេះ​ហើយ​បើ​ជីវិត​ពួក​គេ​មិន​ទាន់​មាន​លំនឹង និង​មិន​រឹង​មាំ​គ្រប់គ្រាន់​វា​នឹង​ក្លាយ​ជា​បញ្ហា​ធំ។   ២.បាត់​បង់​អ្វី​ដែល​ជា​ភាព​រីករាយ​របស់​យុវវ័យ ៖ ភាព​ច្របូកច្របល់​នៃ​ជីវិត​អាពាហ៍ពិពាហ៍​នឹង​ចាប់​ផ្ដើម ជីវិត​យុវវ័យ​របស់​ពួកគេ​នឹង​បាត់​ទៅ​ដំណាល​គ្នា​ដែរ។   ៣.ការ​មាន​ផ្ទៃពោះ​ក្នុង​វ័យក្មេង៖ មាន​កូន​នៅ​វ័យ​ក្មេង​ពេក​នឹងធ្វើ​​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ស្ត្រី​គ្រប់​រូប ជា​...

បើ​ខាង​ប្រុស​គ្មាន​សញ្ញា ៤ យ៉ាង​នេះហើយ មិន​បាច់​រង់ចាំ​គេ​ទេ រក​អ្នក​ថ្មី​ទៅ​ល្អ​ជាង

Image
ទាក់ទង​គ្នា​​មក​រាប់​ឆ្នាំ តែ​បែ​ជា​ភាគី​ខាង​ប្រុស​មិន​ធ្លាប់​បង្ហាញ​សញ្ញា​ថា​ចង់​រៀបការ​ជាមួយ​អ្នក​សោះ​នោះ គួរតែ​មិន​បាច់​រងចាំ​ទៀតទេ។ ព្រោះ​អាច​នឹង​ចំណាយ​ពេល​ឥតប្រយោជន៍​ទៅ​លើ​បុរស​ម្នាក់​នោះ​ ដោយ​គ្មាន​បាន​អីត្រឡប់​មក​វិញ។ សញ្ញា​ទាំង​នោះ​មាន​ដូចជា៖   ១.មិន​ធ្លាប់​បង្ហើប​ពី​គម្រោង​រៀបការ បើ​ទោះ​ជា​ទាក់ទង​គ្នា​យូរ​ហើយ​ក៏​ដោយ តែ​បើ​ជា​ខាង​ប្រុស​មិន​ធ្លាប់​រំលឹក​ពី​រឿង​ដឹកដៃ​គ្នា​សាង​អនាគត​ជា​ប្ដី​ប្រពន្ធ ហើយ​ពេល​ខ្លះ​មាន​តែ​អ្នក​ជា​ស្រី​ទៅ​និយាយ​មុន​ហើយ​គេ​បែរជា​រក​លេស​ដោះសារ​មិន​ឈប់​ទៅ​វិញ។ នោះ​បញ្ជាក់​ថា​គេ​ដែល​គិត​ថា​ចង់​បាន​អ្នក​ជា​ភរិយា​ឡើយ បើ​ទោះ​ជា​មាន​ការងារ​ល្អ ប្រាក់​គ្រប់គ្រាន់​ក្នុង​ដៃ ក៏​គេ​មិន​រៀបការ​ដែរ។ បើ​បុរស​គេ​ចង់​មែន ទោះ​មិន​ទាន់​មាន​លទ្ធភាព​រៀបចំ​ពិធី​មង្គល​នេះ ក៏​គេ​ផែនការ​ច្បាស់លាស់ និង​យ៉ាងហោចណាស់​ធ្លាប់​ពោលពាក្យ​ចង់​រៀបការ​ឲ្យ​មនុស្ស​ស្រី​ឮ​ដែរ។ ២.បញ្ជារ​ឲ្យ​ខាង​ស្រី​មិន​ឲ្យ​ប្រាប់​ទំនាក់ទំនង​ខ្លួន​ទៅ​អ្នក​ដទៃ​ ជា​សង្សារ​នឹង​គ្នា​រាប់​ឆ្នាំ​តែ​បែរ​ជា​មិន​ធ្លាប់​​បង្ហាញ​រូបភាព​ទៅ​ដើរ​លេង ទៅ​ញ៉ាំ​អី ឬ​ទៅ​ណា​មក​ណា​តែពីរ​នាក់ ព្រោះ​ខ្លាច​​អ្នក​ដទ...

ជំងឺស្បែកទាំង ៤ អាចត្រឹមតែទប់ស្កាត់ប៉ុន្តែមិនអាចព្យាបាលបាន

Image
វិទ្យាសាស្ត្រ​កាន់​តែ​ជឿន​លឿន ​រឿង​រ៉ាវ​ប្លែក​ៗ​ក៏​ចេះ​តែ​កើត​មាន​ ហើយ​បើ​និយាយ​ពី​ជំងឺ​វិញ​ក៏​រាត​ត្បាត​សឹង​តែ​រក​ថ្នាំ​ព្យាបាល​មិន​ទាន់​ដែរ​។ ដោយ​ឡែក​ ចំពោះ​ជំងឺ​ស្បែក​ទាំង​ ៤ ​ខាង​ក្រោម​នេះ​វិញ ​ត្រូវ​បាន​គេ​អះ​អាង​ថា​ប្រសិន​វា​កើត​លើ​ស្បែក​អ្នក​ហើយ​ គឺ​មិន​អាច​ព្យាបាល​ឱ្យ​ជា​ដាច់​បាន​ទេ​ ប៉ុន្តែ​មាន​តែ​វិធី​ទប់​ស្កាត់​វា​មិន​ឱ្យ​រីក​រាល​ដាល​ប៉ុណ្ណោះ​៖ ១. ជំងឺ​ត្រអក​ ឬ​ត្រឈាម​ (Eczema) វា​អាច​បណ្តាល​មក​ពី​ការ​ប្រតិកម្ម​ជាមួយ​បរិយាកាស​ខាង​ក្រៅ​ ឬ​ចំណី​អាហារ​ ហើយ​សភាព​ស្បែក​គឺ​មាន​លក្ខណៈ​ពក​ៗ​ដូច​រលាក​។ វិធី​ទប់​ស្កាត់​នោះ​គឺ​ប្រើ​ប្រាស់​ថ្នាំ​ អង់​ទីប៊ីយូទិក​ (Antibiotics)។ ២. មុន យុវវ័យ​ភាគ​ច្រើន​តែង​តែ​ជួប​បញ្ហា​កើត​មុន ​ដែល​បណ្តាល​មក​ពី​ការស្ទះ​រន្ធ​ញើស​ ជាតិ​ខ្លាញ់ ឬ​បម្រែ​បម្រួល​អ័រម៉ុន​ក្នុង​រាង​កាយ​។ វិធី​ធម្មជាតិ​មួយ​ចំនួន​អាច​ធ្វើ​ឱ្យ​អ្នក​ទប់​ស្កាត់​ការ​កើត​មុន​បាន​ប៉ុន្តែ​មិន​អាច​ហាម​មិន​ឱ្យ​វា​កើត​ឡើង​ម្តង​ទៀត​បាន​ទេ​។ ៣. ស្នាមសង្វា មិន​កើត​ឡើង​ចំពោះ​អ្នក​ទើប​សម្រាល​កូន​រួច​ទេ ​មនុស្ស​ទូទៅ​ក៏​អាច​មាន​វា​ដែរ​។ មាន​តែ​ការ​កែ​សម្ផស្ស​ឬ​ប្រើ​ប្រាស់​ផលិតផល...

បើ​ដូច​ម្លឹ​ងៗ

Image
​ប្រសិនបើ​ក្រឡេកមើល​តែ មួយ​ភ្លែត អ្នក​អាច​ច្រឡំ​ថា​វា​ជាស​ត្វ មែនទែន ប៉ុន្តែ​តាមពិត​វា​ជា​នំ​ខេ​ក សោះ​។ វា​ពិតជា​ស្រស់ស្អាត​ខ្លាំង ណាស់​។ ទោះជា​យ៉ាងណា បើ​វា​ដូច សត្វ​មែនទែន​ម្លឹ​ងៗ តើ​អ្នកណា​ហ៊ាន ឬ​ដាច់ចិត្ត​បរិភោគ​។​ទាំងអស់នេះ​គឺជា​ស្នាដៃ​ល្អ​ឯក គ្មាន​ពីរ​របស់​អ្នកស្រី ហា​ណា អេ​ដ វើដ​ស៍ (Hannah Edwards)​។ ស្ត្រី​វ័យ ៣៥​ឆ្នាំ មកពី​ទីក្រុង​ឡុង​ដ៍ ប្រទេស អង់គ្លេស​រូបនេះ​ប្រើ​រូបថត​សត្វ​ចិញ្ចឹម​ជាទី​ស្រឡាញ់ របស់​អតិថិជន​ដើម្បី​ធ្វើ​នំ ឱ្យ​ដូច​ពួកវា​។ គាត់​បានចាប់ផ្តើម​មុខរបរ ដុត​នំ​ដើម្បី​រកប្រាក់ ក្រោយពី​គាត់​ត្រូវគេ ជម្រុះ​ពី​ការងារ ខណៈ​គាត់​ត្រូវ​ចិញ្ចឹម កូនតូចៗ​ពីរ​នាក់ ហើយ​មិនយូរប៉ុន្មាន គាត់​ក៏បាន​រកឃើញ​ទេពកោសល្យ​របស់គាត់​ក្នុងការ​ឆ្លាក់​នំ តាម​រូប​សត្វ​ពិតៗ​។ អ្នកស្រី ហា​ណា អេ​ដ​វើដ​ស៍ ដែល​បច្ចុប្បន្ន​ជា​ម្ចាស់​អា​ជីក​ម្ម​ផ្ទាល់ខ្លួន មាន​ឈ្មោះថា The Cake Illusionist ធ្វើដំណើរ​ជុំវិញ​ពិភពលោក​ដើម្បី បង្រៀន​គេ​ឆ្លាក់​នំ​រូប​សត្វ ៕

ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ស្លាប់​អង្គុយ​ដោយ​ដៃ​ជាប់​ចំណង

Image
ខេត្តបាត់ដំបង ៖ សាកសព​បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​ស្ថានភាព​អង្គុយ តែ​ជាប់​ចំណងដៃ​ទៅ​ក្រោយ ដែល​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៤ មក​រា នៅ​ចំណុច​មាត់បឹង​អំពិល ស្ថិត​ក្នុងភូមិ​ជ្រោយ​ស្នា ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ដែល​ទំនង​ស្លាប់​ប៉ុន្មាន​ថ្ងៃ​ហើយ​។ មន្ត្រី​កង​រាជ​អាវុធ ហត្ថ​បាន​ឲ្យ​ដឹង​ជាបឋម​ថា មិន​ទាន់​មាន​អ្នក​ស្គាល់​អត្តសញ្ញាណ​សព​បុរស​នោះ​ទេ​។ បុរស​នេះ​ពាក់អាវ យឺត​បង្កង់​ពណ៌​លឿង​ស​ដៃ​វែង និង​ស្លៀកខោ​ជើងវែង​ពណ៌​ពង​ក្រសារ កម្ពស់​ប្រហែល​១,៦៣​ម៉ែត្រ​។ មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា សាកសព​មាន​ស្នាម​បែកក្បាល​ផ្នែក​ខាងឆ្វេង ស្លាប់​ក្នុង​ស្ថានភាព​អង្គុយ ផ្ទាល់​ដី និង​មាន​ខ្សែ​ចងក និង​ដៃ​ទាំង​២​ជាប់​នឹង​ដើម​ពង្រ​នៅ​ក្នុង​ព្រៃ​ក្បែ​មាត់បឹង តែ​អាច​ស្លាប់​ប៉ុន្មាន​ថ្ងៃ ហើយ ព្រោះ​សាកសព​មាន​ក្លិនស្អុយ​ ហើយនៅ​ក្នុង​ហោប៉ៅ គេ​រក​ឃើញ​លុយ​ចំនួន​២០.៩០០​រៀល​។ សមត្ថកិច្ច​មិន​ទាន់​មានការ​សន្និដ្ឋាន​ជាក់លាក់​អំពី​មូលហេតុ​ទេ ជុំវិញ​ករណី​សាកសព​ខាងលើ​នេះ ប៉ុន្តែ​បើ​តាម​របាយការណ៍​របស់​មន្ត្រី​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត​វិញ បាន​ឲ្យ​ធ្វើការ​សន្និដ្ឋាន​ជា បឋម​ថា ការ​ស្...

ចាប់​ឃាតក​បាន​ហើយ តាម​ពិត​ផ្ដើម​ចេញពី​រឿង​លួច​មាន់​ទា

Image
រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ការ​កើត​មាន​អំពើ​ឃាតកម្ម ដេញ​តាម​កាប់​ចាក់​សម្លាប់​ក្មេង​ប្រុស​ជំទង់​ម្នាក់ ដល់​ផ្ទះ​រហូត​បណ្ដាល​ឲ្យ​ក្មេង​ប្រុស​រូប​នោះ​បាត់បង់​ជីវិត​នៅ​ក្នុង​ថ្លុកឈាម​នោះ​។ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ រួម​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប៉ុស្ដិ៍​ចោម​ចៅ​១​។ បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ ហើយ​រយៈពេល​ប្រមាណ​ជិត​២០​ម៉ោង​ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ឃាត​កដៃ​ឆៅ​បាន​។ ក្រៅពី​នេះ​កម្លាំង​ក៏​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​ផ្សេង​ទៀត ដែល​ជា​គូកន​របស់​ក្មេង​ប្រុស​ជំទង់​រង​គ្រោះ​ខាងលើ​នោះ​ផង​ដែរ​។ ហើយ​រឿងរ៉ាវ​នេះ​ផ្ដើម​ចេញពី​រឿង​ចោរកម្ម ដោយ​ក្រុម​ជន​រង​គ្រោះ​នាំ​គ្នា​ទៅ​លួច​មាន់ និង​ទា របស់​ជន​ដៃដល់​ច្រើន​ដង​មក​ហើយ ទើប​ជន​ធ្វើ​ឲ្យ​ដៃដល់​ខឹង​ដេញ​តាម​កាប់ និង​ចាក់​សម្លាប់​តែ​ម្ដង​។ នគរបាល​បាន​ឲ្យ​ដឹង​ថា កម្លាំង​បាន​ចាប់ខ្លួន​ឃាតក​ម្នាក់ រួម​នឹង​គូកន​របស់​ជន​រង​គ្រោះ​ចំនួន​៥​នាក់​ផ្សេង​ង​ទៀត កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​...

គង់ ច័ន្ទ​ស្រី​មុំ ​ថា ​រឿងកូន មាន​ពេលណាគឺ​ពេលហ្នឹងទៅ

Image
រាជធានីភ្នំពេញ ៖ តារា​សម្តែង​គង់ ច័ន្ទ​ស្រី​មុំ​ បាន​ចូល​រោងការ​ជាមួយ​លោក​គឹ​ម សីហា​​​មាន​​​រយៈពេល​​យូរ​មក​ហើយ​ នៅឡើយ​នៅ​មិន​ទាន់​​សម្រេច​គោលដៅ​ពពោះ​​កូន​ជា​ចំណង​​ដៃ​​នោះទេ ខណៈ​ដែល​អ្នក​ទាំង​២ កំពុង​​​កាក់កបក្នុងរបរ​​​​ជំនួញរបស់ខ្លួននោះ​​ ។ អ្នកនាងបានឱ្យ​ដឹងថា ចំពោះ​​រឿង​​ពពោះ​កូន​ គឺ​អ្នកនាង​ចង់បាន​ដែរ ​ប៉ុន្តែ​បើ​​រវល់​ការងារ​រកស៊ី​ ​មាន​តែ​ចាំ​តាម​ដំណើរ​ ពេល​ណា​ពេល​នឹង​​សិន ​សំខាន់​ពង្រឹង​ជំនួញ​​ឱ្យ​ល្អ​​តទៅ​​ទៀត​ ។​ អ្នកនាងបន្តថា បើ​នាង​​មានកូន​​ពេល​នេះ​ ក៏​​មិន​បដិសេធ​ដែរ ​ហើយ​ពិតជា​​រំភើប​ខំ​ថែទាំ​​ឱ្យ​ល្អ​ ដើម្បី​អនាគត​ទាំងអស់​គ្នា​។ ​គួរបញ្ជាក់ថា អ្នកនាង​គង់ ច័ន្ទ​ស្រី​មុំ​និង​លោក​គឹ​ម សីហា​ ត្រូវ​​បាន​អតិថិជន​​​​ជឿ​ទុកចិត្ត​ហើយ​បាន​ស​ម្រេ​ចិត្ត​ទិញ​ឈ្មោះ​ប្រេ​ន​​ បើក​លក់​គ្រឿងសំអាង​ ដែល​ជា​ផលិត​ផល​លម្អ​សម្រស់ ​កំពុង​តែ​ទទួល​បាន​ភាព​ទាក់ទាញ​។​ ជាក់ស្តែង​ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា នេះ​ សាខា​ហាង​ថ្មី​MOMO BY Sreymom  ​ថ្មីមួយ​​ទៀត គឺស្ថិតនៅ​ចាក់​អង្រែ​ រាជធានី​ភ្នំពេញ​ ដែល​វត្តមាន​តារា​ចូលរួម​​ មានអ្នកនាង​គង់ សុ​ជាតិ, ជា វិបុល ,ថន ល​ក្ខិ​ណា, មួយ​មួយ ,​យ៉ែ​ម សំ​អ...

អភិបាលក្រុង​ដឹកនាំ​គណៈកម្មការ​ចម្រុះ​ចុះ​ធ្វើការ​រុះរើ​សំណង់​រំលោភ​ដី​ផ្លូវ

Image
ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​គណៈកម្មការ​ចម្រុះ​ខេត្ត ដឹកនាំ​ដោយ លោក សូរ ប្លា​តុង អភិបាល នៃ​គណៈ​អភិបាលក្រុង​សៀមរាប រួម​នឹង​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើ​ប្រតិបត្តិការ ក្នុង​ការ​រុះរើ​សំណង់​ផ្សារ​កុងតឺន័រ​មួយ​កន្លែង​ដែល​បាន​សាងសង់​គ្មាន​ច្បាប់ និង​រំលោភ​លើ​ដី​ផ្លូវឌឿងហែម ព្រមទាំង​ផ្អាក​សំណង់​ជួសជុល​មួយ​កន្លែង​ដែល​អ្នក​ជាប់​ព្រំ​ធ្វើការ​ប្តឹង​ជំទាស់ ដែល​ស្ថិត​នៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប ។ តាម​ប្រសាសន៍​បញ្ជាក់​របស់​លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ប្រតិបត្តិការ​របស់​គណៈកម្មការ​ចម្រុះ​ពេល​នេះ ដោយ​ផ្ដោត​លើ​សំណង់​ផ្សារ​កុងតឺន័រ ដែល​សាងសង់​គ្មាន​ច្បាប់ និង​រំលោភ​លើ​ដី​ផ្លូវ​សាធារណៈ ។ លោក​បន្ត​ទៀត​ថា កន្លង​មកនេះ​រដ្ឋបាល​សាលាក្រុង​សៀមរាប បាន​ធ្វើ​សេចក្តីជូនដំណឹង​ដល់​ម្ចាស់​សំណង់ ដើម្បី​ឲ្យ​ធ្វើការ​រុះរើ ។ តែ​ថ្ងៃនេះ​គណៈកម្មការ​ចម្រុះ​ខេត្ត រួម​ទាំង​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ចុះ​មក​អនុវត្ត​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​សាលាក្រុង​សៀមរាប សូម​ឲ្យ​ម្ចាស់​ផ្សារ​កុងតឺន័រ​ខុសច្បាប់​នេះ ដ...

បុរសដុះក្បាលពោះមានបញ្ហាអ្វីខ្លះនិងគួរដោះស្រាយ បែបណា?

Image
 ការដុះក្បាលពោះ គឺជាបញ្ហាដល់សុខភាព ទាំងបុរសនិងស្ត្រី។នៅទីន អ្នកជំនាញការ ស្រាយចម្ង់ចមួយចំនួន ដែលទាក់ទង នឹងការដុះក្បាលពោះ ចំពោះបុរស។ ការដុះក្បាលពោះ ចំពោះបុរសៈ ហេតុអ្វីសម្រកទម្ងន់មានសារសំខាន់? ការដុះក្បាលពោះ គឺមិនមែនជារឿងអ្វីត្រូវសើចទេ។ សូមស្វែងរកនូវមូលហេតុអ្វី ដែលនាំអោយមានការដុះក្បាលពោះ, ហានិភ័យសុខភាពអ្វីដែលត្រូវចោទលើបុរស និងអ្វីដែលអាចនាំអោយអ្នកស្រកទម្ងន់។ ប្រសិនបើអ្នកឡើងទម្ងន់ត្រឹមតែ១ ឬ២គីឡូ, គឺមិនមែនមានតែអ្នកនោះទេ។ ការឡើងទម្ងន់បន្ថែម ជាពិសេសដុះក្បាលពោះ អាចនាំអោយមានគ្រោះថ្នាក់។ ហេតុអ្វីការដុះក្បាលពោះគឺជាការព្រួយបារម្ភមួយចំពោះបុរស? អ្នកដែលឡើងខ្លាញ់ត្រង់ក្បាលពោះ(ដុះក្បាលពោះ) គឺមានហានិភ័យខ្ពស់នៃការកើតជំងឺផ្សេងៗ, អាចរហូតដល់ស្លាប់ជាជាងអ្នកដែលប្រមូលផ្តុំខ្លាញ់ត្រង់កន្លែង ផ្សេង និងបុរសច្រើនជាងស្ត្រីដែលឡើងទម្ងន់ត្រង់ម្តុំចង្កេះ។ មិនចំពោះតែទម្ងន់របស់អ្នកទាំងអស់នោះទេ, ការដុះក្បាលពោះខ្លាំងបង្កើននូវហានិភ័យនៃៈ -ជំងឺបេះដូង -ជំងឺលើសឈាម -ជំងឺដាច់សរសៃឈាមខួរក្បាល -ជំងឺមហារីកមួយចំនួន -ជំងឺទឹកនោមផ្អែមប្រភេទ២ -ស៊ាំនឹងអាំងស៊ុយលីន -មានជាតិខ្លាញ់(triglycerides)ខ្ពស់ -មានកូលេស្តេរ៉លល្អ(HDL)ទាប ...

មូលហេតុ មនុស្សវ័យក្មេង មានបញ្ហាថ្លើម

Image
ឥឡូវនេះអ្នកឯកទេសជាច្រើនយល់ឃើញថា មនុស្សត្រឹមអាយុ ២៦ឆ្នាំសោះ ស្រាប់តែមានបញ្ហាថ្លើមទៅហើយ ព្រោះសម័យនេះគេច្រើន ឃើញ មនុស្សវ័យក្មេងៗ ចូលចិត្តផឹកស្រាច្រើន ។ តាមពិត បុរសវ័យក្មេង ៣៧% និងស្រ្តីវ័យក្មេង២៣%តែងតែ មានភាពមមាញឹក នឹងការផឹកស៊ី ។ គ្រប់ពេលដែលអ្នកផឹកស្រា វានឹងក្លាយទៅ ជាថ្នាំបញ្ចុះទឹកនោម ហើយរាងកាយនឹង បញ្ចេញសារធាតុរ៉ែ និងវីតាមីនសំខាន់ៗ ចេញទាំងអស់ ជាពិសេសវីតាមីន B កំផ្លេច ដែលជួយថែរក្សា ប្រព័ន្ធសរសៃប្រសាទ ការផលិតអ័រម៉ូន រូបរាងសក់ និងក្រចក។ ការទទួលទានស្រាក្នុងកម្រិតមធ្យម (ស្រាមួយកែវ ឬស្របៀវបៀរ ០,៣២លីត្រ) អាចជួយការពារ និងប្រឆាំងជំងឺបេះដូង បានបន្តិចបន្តួចដែរ។ ប្រសិនបើកូឡេស្ទើរ៉ុល អ្នកលើសពី ៤,៥ អ្នកអាចផឹកស្រាម្តងម្កាល បានដែរ អាចជាស្រាក្រហមមួយ កែវគ្រប់គ្រាន់ហើយ ។ ស្រាមានជីវជាតិ តិចតួច ខ្លាំងណាស់ ប៉ុន្តែមនុស្សដែលផឹកស្រា ភាគច្រើនយល់ថា ពួកគេកំពុងតែ ការពារជំងឺបេះដូង តាមរយៈ ការផឹកស្រានេះ ប៉ុន្តែបែរ ជាធ្វើ ជ្រុលទៅវិញ ដោយផឹកច្រើនពេក និងមិនដឹងខ្លួនថាកំពុងតែ ប្រឈមនឹងការបង្កមហារីក ជាពិសេសមហារីក សុដន់តែម្តង ។ ស្រា គឺវាទៅធ្វើ ទុក្ខដល់ថ្លើមខ្លាំងណាស់ ដែលអាចកាត់បន្ថយ សមត្ថភាពនៃការច្រោះ ជាតិពុលក្នុង រាងកាយបាន ។ កា...

ហេតុផល៩យ៉ាង ដែលជំរុញឲ្យអ្នកចង់ រួមភេទឲ្យបានញឹកញាប់

Image
១- បន្ថយអាការស្ត្រេស ពិតណាស់ ការរីករាយនឹងសកម្មភាពនៃការរួមភេទ អាចធ្វើឲ្យអារម្មណ៍នៅក្នុង ចិត្តកាន់តែរីករាយបន្ថែមទៀត។ ការស្រាវជ្រាវថ្មីៗនេះបានរកឃើញថា មនុស្សដែលរួមភេទកាន់តែច្រើន ធ្វើឲ្យពួកគេមានអារម្មណ៍ថាធូរស្រាល សប្បាយចិត្តកាន់តែច្រើន ហើយបានសិក្សាពីរបៀប គ្រប់គ្រងភាពស្ត្រេសរ បស់ខ្លួនឲ្យបានកាន់តែ ល្អ។ ក្នុងពេលដល់ចំណុចកំពូល នៃការរួមភេទហើយ អ័រម៉ូនអុកស៊ីតូស៊ីន ស្រាប់តែឡើងខ្ពស់ភ្លាមតែម្តង ដែលវាប្រហែលជាសញ្ញាមួយ ធ្វើឲ្យមានអារម្មណ៍ទំនាក់ទំនង កាន់តែខ្លាំង រវាងដៃគូ និងបំបាត់ភាពតានតឹង។  ២-បំបាត់ការឈឺចាប់ ក្នុងពេលភ្លាមៗមុនពេល ឈានដល់ចំណុចកំពូល នៃការរួមភេទ កម្រិតអ័រម៉ូនរបស់អុកស៊ីតូស៊ីន (Oxytocine) មានការកើនឡើងខ្ពស់ជាង កម្រិតធម្មតា រហូតដល់ ៥ដង។ វាធ្វើឲ្យចេញអ័រម៉ូនមួយ ប្រភេទទៀតឈ្មោះថាអង់ដូហ្វីន (Endorphins) ដែលមានតួរនាទីសម្រាប់ បំបាត់ ការឈឺចាប់។ ដូច្នេះប្រសិនបើអ្នក មានអាការៈឈឺក្បាល ឈឺដោយសាររលាកសន្លាក់ ឬចង្កោមរោគសញ្ញាក្រោយ ពីរាំងរដូវ នោះវាហាក់បី ដូចជាមាន ការធូរស្រាលច្រើនក្រោយពីរួមភេទរួច ហើយអ្វីដែលត្រូវអរគុណ នោះគឺការឡើងខ្ពស់នៃ អ័រម៉ូនអុកស៊ីតូស៊ីន ។  ៣- បង្កើនប្រព័ន្ធភាពស៊ាំទប់ទលនឹងជំងឺ ការរួ...

កន្លែង​មួយ​ល្បែង​នេះ ដែលអាង​ខ្សែ អាង​ខ្នង

Image
ខេត្តបាត់ដំបង ​៖ ទីតាំង​ល្បែង​ហ្គេ​ម​ជ្រក​ក្រោម​ស្លាក​អ៊ីនធេើរណេត​មួយ​​កន្លែង ដែល​គេ​អះ​អាង​ថា អាង​ខ្សែ អាងខ្នង​អ្នកមាន​​អំណាច​​ដ៏​ខ្លាំងក្លា​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​ចុះ​បង្ក្រាប និង​រឹបអូស​យក​វត្ថុ​តាង​នានា ធ្វើឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី​២២ ​តុលា ​ស្ថិត​ក្នុងភូមិ​២០​​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ថែម​ទាំង​ឃាត់ខ្លួន​ក្រុម​អ្នក​លេងជាង​២០​នាក់​យក​ទៅ​សួរនាំ​ ។ ប្រធាន​​ក្រុម​បង្ការ​បង្ក្រាប នៃ​ស្នងការ​ខេត្ត លោក​ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ទីតាំង​ល្បែង​ហ្គេ​ម​ជ្រក​ក្រោម​ស្លាក​ «​អ៊ីនធើរណេត​»​ដ៏​ធំដុំ​នោះ ត្រូវ​កម្លាំង​របស់​លោក​ចុះ​បង្ក្រាប ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត ដឹកនាំ​ដោយ​លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត និង​លោក​ប៉ង់ ចាន់​សុ​យុ​ទ្ធា​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​។ លោក​​ថា ទីតាំង​ល្បែង​ហ្គេ​ម​មួយ​ចំនួន​ត្រូវ​បាន​បិទទ្វារ និង​មួយ​ចំនួន​​បាន​បើក​លួចលាក់ ក្រោយ​ពី​មានការ​ណែនាំ​ឲ្យ​ប​ញ្ឈ​ប់​សកម្មភាព​ល្មើសច្បាប់​ ។ ប៉ុន្តែ​ដោយឡែក​ ទីតាំង​ខាង​លើ ដែល​មាន​ម្ចាស់​​ឈ្មោះ​ហេង ហាក់ អាយុ​២៥​ឆ្នាំ នៅ​តែ​បើក​ដំណើរការ​យ៉ាង​គគ្រ...

លោកអ៊ិ​ន សុ​ភិន ​រិះគន់ ឌុ​ច លី​ដា ក្រោយ​នាង​ថា ផលិតករ​ម្នាក់​សន្យា​ខ្យល់

Image
ភ្នំពេញ ៖ តារា​សម្តែង​ស្រី កញ្ញា ឌុ​ច លី​ដា ថ្មី​ៗ​នេះ​បាន​ធ្វើការ​រិះគន់​វាយប្រហារ និង​ចោទប្រកាន់ ថា​ផលិតករ​បោក ប្រាស់​និងធ្វើបាប​នាង រហូត​ដល់​នាង​គម្រាម​ទម្លាយ​កិច្ចសន្យា ឲ្យ​មហាជន​បានឃើញ​ថែម​ទៀត​ផង ​។ នៅ​ព្រឹក​ថ្ងៃ​ទី ១១ ខែតុលា ឆ្នាំ​២០១៧ កញ្ញា ឌុ​ច លី​ដា បានអោយ​ដឹង​ថា សម្រាប់ Status ដែល​កញ្ញា​បាន​សរសេរ​កាលពី​យប់មិញ​នោះ ចង់​សំដៅ​ទៅ​លើ​ផលិតករ​មួយ​រូប តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះថា ​រឿង​នេះ​វា​មិន​ទាន់​ហួសហេតុ​អី​ដែរ ដោយសារ​តែ​រឿង​ថ្មី​ៗ​នេះ គាត់​និយាយ​មិន​ច្បាស់លាស់ ជាមួយ​ខ្ញុំ ដូច​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ដឹង​ស្រាប់​ហើយ​ថា «​មនុស្ស​គេ​យកសម្តី ដំរី​គេ​យក​ភ្លុក​» ហើយ​យើង​ស្តាប់​សម្តី​គាត់ គិត​ថា​គាត់​ជា​មនុស្ស​ចាស់ គាត់​និយាយ​ម៉េច យើង​ធ្វើ​ចឹ​ង ។ ការ​លើក​ឡើង​ដូច្នោះ​របស់ ឌុ​ច លី​ដា ក្រោយ​នាង​បាន​សរសេរ Status នៅ​លើ​ហ្វេ​ស​ប៊ុ​កថា «​បើ​អ្នក​ពិតជា​គោរព​តាម​កិច្ចសន្យា​មែន​នោះ អ្នក​ត្រូវ​តែ​បង់ប្រាក់​អោយ​ខ្ញុំ​៥០​ភាគរយ​ទៀត ត្រឹម​ពាក់កណ្ដាល​រឿង តែ​ឥលូវ​នេះ​រឿង​ជិត​ចប់​ហើយ​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​តែ​ប៉ុណ្ណោះ អ្នក​មិន​គោរព​ពាក្យ​សន្យា​សោះ សន្យា​ខ្យល់ ! អ្នក​កុហក​ខ្ញុំ​បាន​តែ...

មានអ្នកខកចិត្ត ក្រោយ ពេជ្រ ថៃ ​កាន់ពាន​​ The Voice Kids

នៅទីបំផុតការប្រកួតផ្ដាច់ព្រ័ត្ររបស់កម្មវិធី  The Voice  Kids Cambodia   រដូវកាលទី​​១ ត្រូវបានបញ្ចប់ហើយកាលពីយប់ថ្ងៃទី​១៤តុលា  ដោយកុមារា ពេជ្រ ថៃ វ័យ១២ឆ្នាំ មកពី​ខេត្តបាត់ដំបង ដែលត្រូវ​អ្នកគាំទ្រ​មួយចំនួនរិះគន់ថា​មានទឹកដមសំឡេង​​​មិនល្អ និងបានតែកំប្លែង​នោះ ​បាន​​​ក្លាយជា​អ្នក​កាន់ពាន​​​​។ ​​មានអ្នកខកចិត្ត​ជាច្រើន បង្ហោះសារក្រោយកុមារារូបនេះ ត្រូវបានកម្មវិធីប្រកាសថា ទទួលបានសារបោះឆ្នោតនាំមុខគេ ​បើជាគេបកស្រាយ​បទចម្រៀងក្នុងជុំទី១ ក៏ទទួលបានការកោតសរសើរថាច្រៀងបានល្អ ហើយបកស្រាយបទចម្រៀង​​ជុំទី២ ជាមួយ​​​ឡុង លីគ័ង និង​លោកព្រាប សុវត្ថិ ក៏ល្អជាងសប្ដាហ៍កន្លងទៅ។ អ្នករិះគន់នៅតែបន្ត​​ហេតុផលដែល ពេជ្រ ថៃ ច្រៀងល្អជាងមុន គឺដោយសារតែកម្មវិធី ដាក់បទអោយត្រូវសំឡេង​​ដើម្បីយិត​យោង ក្នុងពេលដែល​លោក ជា វិបុល ជាពិធីករបានប្រកាស​ដដែល ជាដដែលថា គេបានក្លាយជា​​​ម្ចាស់ពាន គឺដោយសារតែ​​​អ្នកគាំទ្រ​បោះឆ្នោត​អោយសុទ្ធសាធ ដោយមិនពាក់ព័ន្ធជាមួយកម្មវិធីណាមួយឡើយ។ នេះ ជាជ័យលាភី​ដ៏​អស្ចារ្យ​ ដែល ពេជ្រ ថៃ ​ធ្វើបាន ហើយ​​ជ័យលាភីនេះ​ ក៏នឹងធ្វើអោយ​​​ប្អូនក្លាយជា​​តារាចម្រៀងអាជីព​ក្មេង​​​ដំបូងប្រចាំ​ផលិតកម្មហង្សមាស  ...

អាណិកជនអាមេរិក ​សម្រេចប្ដឹង នី មុន្នីនាថ ​ទៅ......

Image
មានការ​ភ្ញាក់ផ្អើលយ៉ាង​ខ្លាំង​ បន្ទាប់មាន​ការ​ទម្លាយ​ពាក្យ​បណ្ដឹង​ផ្លូវការរបស់​​​​ លោក​ អ៊ឹង សូឡាង ដែលត្រូវគេស្គាល់ថា​​ជាអាណិកជនអាមេរិក និងជាអតីត​​គូដណ្ដឹងរបស់ ​​នី មុន្នីនាថ នៅសាលា​ដំបូង​រាជធានីភ្នំពេញ ដោយ​​​​ពាក្យបណ្ដឹង​នោះ ​ត្រូវ​បានធ្លាក់​​ដល់​ដៃតុលាការកាលពីថ្ងៃទី​​២៨ខែកញ្ញាមុននេះ។ នៅក្នុងបណ្ដឹង ​​​​​​​​​​​​​​​​​​​​​ភាគី​ដើម​ចោទបាន​​ប្ដឹង​តារាសម្ដែងនាង​​ នី មុន្នីនាថ ​​​​​​​​អោយសងប្រាក់ចំនួន ​​​៧ម៉ឺន​ដុល្លារ​ ដែល​​​​​​លោក​​បញ្ជាក់ថា ​ជាប្រាក់ដែលបានទទួលយក​​ពីលោក និង​​​​តម្រូវអោយនាង​បង់​​ជំងឺចិត្ត​ចំនួន​​​៥ម៉ឺនដុល្លារ បន្ថែមទៀត ដោយ​មិន​ទាន់រាប់បញ្ចូល​​បន្ទុក​ចំណាយ​​​មួយចំនួននៅ​ក្នុង​​តុលាការ​។ ​​​​​​លោក អ៊ឹង សូឡាង ដែលត្រូវគេស្គាល់ថា​​​គូដណ្ដឹងរបស់​​​ នី មុន្នីនាថ ដោយបាន​ចុះមកភ្ជាប់ពាក្យ​នៅស្រុកខ្មែរកាលពីប៉ុន្មានខែ​​​​មុន​​ ឡើងផ្អើលអ្នកសិល្បៈនោះ បាន​​អះអាងក្នុងបណ្ដឹង​ថា ​​លោក​​ស្នើអោយតុលាការ​​​នៅសាលាដំបូង​រាជធានី​​​ភ្នំពេញ ​​កោះ​ហៅ​​​​​​ចុងចម្លើយគឺ កញ្ញា ​​​នី មុន្នីនាថ ​ចូលខ្លួន​​​​ដោះស្រាយ និង​បង់​លុយកាក់​អោយលោក​​​​​​​ទៅតាមអ្វីដែលបានដាក់​ក្នុង​បណ្ដឹងនោះផង។ មុន​បណ្ដឹងបែកធ្លាយ​​​​ អ...