សាលាឧទ្ធរណ៍គ្រោងបើកជនជាប់៣នាក់វាយអតីតអ្នកតំណាងរាស្ត្របក្សប្រឆាំង២នាក់នៅថ្ងៃ២៦មីនា
រាជធានីភ្នំពេញ ៖ បើគ្មានការប្រែប្រួលនោះទេ សាលាឧទ្ធរណ៍នឹងបើកសវនាការជំនុំជម្រះបណ្តឹងឧទ្ធរណ៍របស់ អតីតអ្នកតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិនាថ្ងៃទី២៣ ខែមីនាខាងមុខនេះ លើសំណុំរឿងស្តីពី «បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា» ប្រព្រឹត្តទៅនៅច្រកចូលខាងត្បូងវិមានរដ្ឋសភា ស្ថិតនៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានជនសង្ស័យ៣រូប បានប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ។
យោងតាមដីកាព្រះរាជអាជ្ញាសា កញ្ញារិទ្ធ អយ្យការអមសាលាឧទ្ធរណ៍បានចេញដីកាកោះជនរងគ្រោះលោក គង់ សភា អាយុ៤០ឆ្នាំ (អតីតតំណាងរាស្ត្រ) គណបក្សប្រឆាំងឲ្យចូលរួមសវនាការជំនុំជម្រះបណ្តឹងឧទ្ធរណ៍របស់ជនរងគ្រោះ សំណុំរឿងនេះ ដែលមានជនជាប់ចោទចំនួន៣នាក់ ដែលមានទី១- ឈ្មោះ ចាយ សារិទ្ធ ទី២- ឈ្មោះម៉ៅ ហឿន និងទី៣- ឈ្មោះ សុក វណ្ណនី ។ យោងតាមដីកាកោះចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ បានបញ្ជាក់ថា បង្គាប់ឲ្យឈ្មោះ គង់ សភា ចូលទៅកាន់សាលាឧទ្ធរណ៍នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៨ វេលាម៉ោង៨និង០០ព្រឹក បន្ទប់ទី២ ដើម្បីជំនុំជម្រះជនជាប់ចោទខាងលើ ។ អយ្យការសាលាឧទ្ធរណ៍បានលើកឡើងថា សវនាការនេះមានក្រុមប្រឹក្សាជំនុំជម្រះលោកចៅក្រម ញូង ធុល លោកស្រី ចៅក្រម យ៉េត ម៉ូលីន លោកចៅក្រម ប៉ាក ច័ន្ទសំបូរ និងក្រឡាបញ្ជីលោកស្រី ប៉ិចស៊ីហ៊ាន ។ គួរបញ្ជាក់ថា កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៦ ខែតុលា ២០១៥ អ្នកតំណាង២រូប ដែលគេដឹងថា មកពីគណបក្សសង្គ្រោះនោះ ត្រូវបានជនសង្ស័យដៃដល់មួយក្រុមមានគ្នាជាង២០នាក់ ព្រួតគ្នាវាយបណ្តាលឱ្យរងរបួសធ្ងន់ ខណៈដែលអ្នកតំណាងរាស្ត្រទាំង២រូបនេះ ចេញពីរដ្ឋសភាតាមច្រកចេញខាងត្បូង ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ អ្នកតំណាងរាស្ត្រមកពីCNRPទាំង២រូបនេះ គឺលោក ញ៉ ចំរើន និងលោក គង់ សុភា ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ។
ចំណែករថយន្ត២គ្រឿងនៅកន្លែងកើតហេតុត្រូវខូចខាត ។ រីឯជនដៃដល់ទាំងនោះ ក្រោយពីធ្វើសកម្មភាពហើយ បាននាំគ្នារត់គេចខ្លួនបាត់អស់ ។ បន្ទាប់មកមានបុរស៣នាក់ជាជនជាប់ចោទ បានចេញមុខទទួលខុសត្រូវសារភាពកាលពីថ្ងៃទី៣ ខែវិច្ឆិកា ២០១៥ ថា ពួកគាត់បានប្រព្រឹត្ត ហើយត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ សាកសួរចោទប្រកាន់ និងកាត់ទោសតាមច្បាប់ ។ ជនជាប់ចោទត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសម្នាក់៤ឆ្នាំ តែព្យូរ៣ឆ្នាំ គឺជនជាប់ចោទអនុវត្តទោសក្នុងពន្ធនាគារតែ១ឆ្នាំរួចចេញបាត់ ៕

Comments
Post a Comment