មានអ្នកខកចិត្ត ក្រោយ ពេជ្រ ថៃ កាន់ពាន The Voice Kids
នៅទីបំផុតការប្រកួតផ្ដាច់ព្រ័ត្ររបស់កម្មវិធី The Voice Kids Cambodia រដូវកាលទី១ ត្រូវបានបញ្ចប់ហើយកាលពីយប់ថ្ងៃទី១៤តុលា ដោយកុមារា ពេជ្រ ថៃ វ័យ១២ឆ្នាំ មកពីខេត្តបាត់ដំបង ដែលត្រូវអ្នកគាំទ្រមួយចំនួនរិះគន់ថាមានទឹកដមសំឡេងមិនល្អ និងបានតែកំប្លែងនោះ បានក្លាយជាអ្នកកាន់ពាន។ មានអ្នកខកចិត្តជាច្រើន បង្ហោះសារក្រោយកុមារារូបនេះ ត្រូវបានកម្មវិធីប្រកាសថា ទទួលបានសារបោះឆ្នោតនាំមុខគេ បើជាគេបកស្រាយបទចម្រៀងក្នុងជុំទី១ ក៏ទទួលបានការកោតសរសើរថាច្រៀងបានល្អ ហើយបកស្រាយបទចម្រៀងជុំទី២ ជាមួយឡុង លីគ័ង និងលោកព្រាប សុវត្ថិ ក៏ល្អជាងសប្ដាហ៍កន្លងទៅ។ អ្នករិះគន់នៅតែបន្តហេតុផលដែល ពេជ្រ ថៃ ច្រៀងល្អជាងមុន គឺដោយសារតែកម្មវិធី ដាក់បទអោយត្រូវសំឡេងដើម្បីយិតយោង ក្នុងពេលដែលលោក ជា វិបុល ជាពិធីករបានប្រកាសដដែល ជាដដែលថា គេបានក្លាយជាម្ចាស់ពាន គឺដោយសារតែអ្នកគាំទ្របោះឆ្នោតអោយសុទ្ធសាធ ដោយមិនពាក់ព័ន្ធជាមួយកម្មវិធីណាមួយឡើយ។ នេះ ជាជ័យលាភីដ៏អស្ចារ្យ ដែល ពេជ្រ ថៃ ធ្វើបាន ហើយជ័យលាភីនេះ ក៏នឹងធ្វើអោយប្អូនក្លាយជាតារាចម្រៀងអាជីពក្មេងដំបូងប្រចាំផលិតកម្មហង្សមាស ...
Comments
Post a Comment