បើ​ដូច​ម្លឹ​ងៗ

​ប្រសិនបើ​ក្រឡេកមើល​តែ មួយ​ភ្លែត អ្នក​អាច​ច្រឡំ​ថា​វា​ជាស​ត្វ មែនទែន ប៉ុន្តែ​តាមពិត​វា​ជា​នំ​ខេ​ក សោះ​។ វា​ពិតជា​ស្រស់ស្អាត​ខ្លាំង ណាស់​។ ទោះជា​យ៉ាងណា បើ​វា​ដូច សត្វ​មែនទែន​ម្លឹ​ងៗ តើ​អ្នកណា​ហ៊ាន ឬ​ដាច់ចិត្ត​បរិភោគ​។​ទាំងអស់នេះ​គឺជា​ស្នាដៃ​ល្អ​ឯក គ្មាន​ពីរ​របស់​អ្នកស្រី ហា​ណា អេ​ដ វើដ​ស៍ (Hannah Edwards)​។ ស្ត្រី​វ័យ ៣៥​ឆ្នាំ មកពី​ទីក្រុង​ឡុង​ដ៍ ប្រទេស អង់គ្លេស​រូបនេះ​ប្រើ​រូបថត​សត្វ​ចិញ្ចឹម​ជាទី​ស្រឡាញ់ របស់​អតិថិជន​ដើម្បី​ធ្វើ​នំ ឱ្យ​ដូច​ពួកវា​។ គាត់​បានចាប់ផ្តើម​មុខរបរ ដុត​នំ​ដើម្បី​រកប្រាក់ ក្រោយពី​គាត់​ត្រូវគេ ជម្រុះ​ពី​ការងារ ខណៈ​គាត់​ត្រូវ​ចិញ្ចឹម កូនតូចៗ​ពីរ​នាក់ ហើយ​មិនយូរប៉ុន្មាន គាត់​ក៏បាន​រកឃើញ​ទេពកោសល្យ​របស់គាត់​ក្នុងការ​ឆ្លាក់​នំ តាម​រូប​សត្វ​ពិតៗ​។ អ្នកស្រី ហា​ណា អេ​ដ​វើដ​ស៍ ដែល​បច្ចុប្បន្ន​ជា​ម្ចាស់​អា​ជីក​ម្ម​ផ្ទាល់ខ្លួន មាន​ឈ្មោះថា The Cake Illusionist ធ្វើដំណើរ​ជុំវិញ​ពិភពលោក​ដើម្បី បង្រៀន​គេ​ឆ្លាក់​នំ​រូប​សត្វ ៕

Comments

Popular posts from this blog

មានអ្នកខកចិត្ត ក្រោយ ពេជ្រ ថៃ ​កាន់ពាន​​ The Voice Kids

ប្រញាប់​រៀប​ការ​នៅ​វ័យ​ក្មេង​ពេក នឹង​អាច​ជួប​វិបត្តិ​៧​យ៉ាង