គង់ ច័ន្ទ​ស្រី​មុំ ​ថា ​រឿងកូន មាន​ពេលណាគឺ​ពេលហ្នឹងទៅ


រាជធានីភ្នំពេញ ៖ តារា​សម្តែង​គង់ ច័ន្ទ​ស្រី​មុំ​ បាន​ចូល​រោងការ​ជាមួយ​លោក​គឹ​ម សីហា​​​មាន​​​រយៈពេល​​យូរ​មក​ហើយ​ នៅឡើយ​នៅ​មិន​ទាន់​​សម្រេច​គោលដៅ​ពពោះ​​កូន​ជា​ចំណង​​ដៃ​​នោះទេ ខណៈ​ដែល​អ្នក​ទាំង​២ កំពុង​​​កាក់កបក្នុងរបរ​​​​ជំនួញរបស់ខ្លួននោះ​​ ។
អ្នកនាងបានឱ្យ​ដឹងថា ចំពោះ​​រឿង​​ពពោះ​កូន​ គឺ​អ្នកនាង​ចង់បាន​ដែរ ​ប៉ុន្តែ​បើ​​រវល់​ការងារ​រកស៊ី​ ​មាន​តែ​ចាំ​តាម​ដំណើរ​ ពេល​ណា​ពេល​នឹង​​សិន ​សំខាន់​ពង្រឹង​ជំនួញ​​ឱ្យ​ល្អ​​តទៅ​​ទៀត​ ។​ អ្នកនាងបន្តថា បើ​នាង​​មានកូន​​ពេល​នេះ​ ក៏​​មិន​បដិសេធ​ដែរ ​ហើយ​ពិតជា​​រំភើប​ខំ​ថែទាំ​​ឱ្យ​ល្អ​ ដើម្បី​អនាគត​ទាំងអស់​គ្នា​។
​គួរបញ្ជាក់ថា អ្នកនាង​គង់ ច័ន្ទ​ស្រី​មុំ​និង​លោក​គឹ​ម សីហា​ ត្រូវ​​បាន​អតិថិជន​​​​ជឿ​ទុកចិត្ត​ហើយ​បាន​ស​ម្រេ​ចិត្ត​ទិញ​ឈ្មោះ​ប្រេ​ន​​ បើក​លក់​គ្រឿងសំអាង​ ដែល​ជា​ផលិត​ផល​លម្អ​សម្រស់ ​កំពុង​តែ​ទទួល​បាន​ភាព​ទាក់ទាញ​។​ ជាក់ស្តែង​ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា នេះ​ សាខា​ហាង​ថ្មី​MOMO BY Sreymom  ​ថ្មីមួយ​​ទៀត គឺស្ថិតនៅ​ចាក់​អង្រែ​ រាជធានី​ភ្នំពេញ​ ដែល​វត្តមាន​តារា​ចូលរួម​​ មានអ្នកនាង​គង់ សុ​ជាតិ, ជា វិបុល ,ថន ល​ក្ខិ​ណា, មួយ​មួយ ,​យ៉ែ​ម សំ​អូន, អេ​ឡិច ​ចិ​ន្ត្រា និង​ភ្ញៀវ​កិត្តិយស​​ជា​ច្រើននាក់ទៀត​​ផង​ដែរ​ ។​​

Comments

Popular posts from this blog

មានអ្នកខកចិត្ត ក្រោយ ពេជ្រ ថៃ ​កាន់ពាន​​ The Voice Kids

បើ​ដូច​ម្លឹ​ងៗ

ប្រញាប់​រៀប​ការ​នៅ​វ័យ​ក្មេង​ពេក នឹង​អាច​ជួប​វិបត្តិ​៧​យ៉ាង