ចាប់​ឃាតក​បាន​ហើយ តាម​ពិត​ផ្ដើម​ចេញពី​រឿង​លួច​មាន់​ទា

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ការ​កើត​មាន​អំពើ​ឃាតកម្ម ដេញ​តាម​កាប់​ចាក់​សម្លាប់​ក្មេង​ប្រុស​ជំទង់​ម្នាក់ ដល់​ផ្ទះ​រហូត​បណ្ដាល​ឲ្យ​ក្មេង​ប្រុស​រូប​នោះ​បាត់បង់​ជីវិត​នៅ​ក្នុង​ថ្លុកឈាម​នោះ​។ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ រួម​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប៉ុស្ដិ៍​ចោម​ចៅ​១​។ បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ ហើយ​រយៈពេល​ប្រមាណ​ជិត​២០​ម៉ោង​ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ឃាត​កដៃ​ឆៅ​បាន​។ ក្រៅពី​នេះ​កម្លាំង​ក៏​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​ផ្សេង​ទៀត ដែល​ជា​គូកន​របស់​ក្មេង​ប្រុស​ជំទង់​រង​គ្រោះ​ខាងលើ​នោះ​ផង​ដែរ​។ ហើយ​រឿងរ៉ាវ​នេះ​ផ្ដើម​ចេញពី​រឿង​ចោរកម្ម ដោយ​ក្រុម​ជន​រង​គ្រោះ​នាំ​គ្នា​ទៅ​លួច​មាន់ និង​ទា របស់​ជន​ដៃដល់​ច្រើន​ដង​មក​ហើយ ទើប​ជន​ធ្វើ​ឲ្យ​ដៃដល់​ខឹង​ដេញ​តាម​កាប់ និង​ចាក់​សម្លាប់​តែ​ម្ដង​។ នគរបាល​បាន​ឲ្យ​ដឹង​ថា កម្លាំង​បាន​ចាប់ខ្លួន​ឃាតក​ម្នាក់ រួម​នឹង​គូកន​របស់​ជន​រង​គ្រោះ​ចំនួន​៥​នាក់​ផ្សេង​ង​ទៀត កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ដែល​អ្នក​ទាំងនោះ​មានការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ហេតុការណ៍​សម្លាប់​មនុស្ស​កាលពី​វេលា​យប់​រំលង​អា​ធ្រា​ត្រ​។

នគរបាល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា យុវជន​ដែល​ឃាតក​ម្នាក់​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ភាព វិសាល អាយុ​២៣​ឆ្នាំ មុខរបរ​ចិញ្ចឹម​ទា ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ប្រើប្រាស់​កាំបិត និង​ដែកឆាប​ចុង​ស្រួច​ចាក់​សម្លាប់​ជន​រង​គ្រោះ​។ ចំណែក​ក្មេង​ប្រុស​ជំទង់​ដែល​ស្លាប់​នោះ​ឈ្មោះ ប៊ុ​ន​ធឿ​ន ធា​រ៉ា អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នគរបាល​ពិនិត្យ​ឃើញ​ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​មាន​ស្នាម​របួស​ដាច់​រយះ​ក្បាល​ខាងក្រោយ​មួយ​កន្លែង ,​ដាច់​រយះ​ថ្គាម ក្រោយ​ស្លឹកត្រចៀក​មួយ​កន្លែង​ដល់​ឆ្អឹង​, ដាច់​រយះ ហើយ​ធ្លុះ​ទ្រូង​ទាំង​ខាងឆ្វេង និង​ខាងស្ដាំ​ដល់​ឆ្អឹង​,​ស្នាម​ដាច់​រយះ​នៅ​លើ​ចង្អូរ​ខ្នង​ក្បែរ​ស្លាបប្រចៀវ​មួយ​កន្លែង​,​ស្នាម​ដាច់​រយះ​នៅ​លើ​ខ្នង​ខាងស្ដាំ​មួយ​កន្លែង និង​ខាងឆ្វេង​មួយ​កន្លែង​កន្លែង​។ មិនតែប៉ុណ្ណោះ​ឆ្លងកាត់​តាម​រយៈ​ការ​ធ្វើតេស្ដ​ទឹកនោម​របស់​ជន​រង​គ្រោះ​ក៏​មាន​សារធាតុ​ញៀន​ផង​ដែរ​។ ប្រភព​ដដែល​បាន​បន្ត​ថា ដោយឡែក​គូ​នក​ន​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​បាន​ចំនួន​៥​នាក់​ទៀត​ដែរ​ក្នុង​នោះ​មាន​១,​ឈ្មោះ រម្យ ខន អាយុ​១៩​ឆ្នាំ ២,​ឈ្មោះ លាភ ផល្លា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​ព្រ​លាន ឃុំ​រំលេច ស្រុក​សី​ធរ​កណ្តាល​ព្រៃវែង ត្រូវជា​ប្ដី​។


៣,​ឈ្មោះ ផែន ច​ន្នី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ត្រូវជា​ប្រពន្ធ​មុខរបរ​នៅផ្ទះ មានស្រុក​កំណើត​នៅ​សង្កាត់​ត្រ​ពាំ​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ៤,​ឈ្មោះ ឡៅ ឆាយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៥,​ឈ្មោះ ង៉ា​ន់ ឈុ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ អ្នក​ទាំង​៥​នាក់​នេះ កន្លង​មក​គឺ​ធ្លាប់​ជា​អ្នក​មើល​ទា​ឲ្យ​ជន​ដៃដល់ ហើយ​ពួក​គេ​ទាំងនេះ ក៏​ស្នាក់​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជាមួយ​គ្នា​ដែរ​។ នគរបាល​បាន​បន្ត​ថា ក្រោយ​ពេល​ចាប់​បាន​ខ្លួន​ឃាត​កដៃ​ឆៅ​បាន​សារភាព​ប្រាប់​នគរបាល​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ជន​រង​គ្រោះ​មែន​ដោយសារ​តែ​កន្លង​មក​ខ្លួន​បាន​បាត់​ទា​ច្រើន​ណាស់​ដែល​ជា​ស្នាដៃ​របស់​ក្រុម​ជន​រង​គ្រោះ​ខាងលើ​ចូល​លួច​ជា​បន្តបន្ទាប់​។ ដោយសារ​តែ​ខឹង​ខ្លាំង​ពេក​ខ្លួន​បាន​សច្ចា​ក្នុង​ចិត្ត​ថា ថ្ងៃ​ណាមួយ​ឲ្យ​តែ​ក្រុម​នេះ​ចូល​ទៅ​លួច​មាន​ទា​ទៀត​ខ្លួន​មិន​អត់ឱន​ឲ្យ​ទៀត​ទេ គឺ​ត្រូវ​តែ​សម្លាប់​ចោល​ហើយ ។ លុះដល់​ថ្ងៃ​កើតហេតុ​ស្រាប់តែ​ជន​រង​គ្រោះ​មាន​គ្នា​រហូត​ដល់​ទៅ​៦​នាក់​បាន​ចូល​លួច​មាន់​ទា​ម្ដងទៀត ទើប​ខ្លួន​ដេញ​តាម​ទាន់​ក៏​កាប់ និង​ចាក់​សម្លាប់​តែ​ម្ដង​ព្រោះ​ខឹង​ពេក​ទប់ចិត្ត​លែង​បាន​៕


Comments

Popular posts from this blog

មានអ្នកខកចិត្ត ក្រោយ ពេជ្រ ថៃ ​កាន់ពាន​​ The Voice Kids

បើ​ដូច​ម្លឹ​ងៗ

ប្រញាប់​រៀប​ការ​នៅ​វ័យ​ក្មេង​ពេក នឹង​អាច​ជួប​វិបត្តិ​៧​យ៉ាង