បុរសដុះក្បាលពោះមានបញ្ហាអ្វីខ្លះនិងគួរដោះស្រាយ បែបណា?

ការដុះក្បាលពោះ គឺជាបញ្ហាដល់សុខភាព ទាំងបុរសនិងស្ត្រី។នៅទីន អ្នកជំនាញការ ស្រាយចម្ង់ចមួយចំនួន ដែលទាក់ទង នឹងការដុះក្បាលពោះ ចំពោះបុរស។ ការដុះក្បាលពោះ ចំពោះបុរសៈ ហេតុអ្វីសម្រកទម្ងន់មានសារសំខាន់? ការដុះក្បាលពោះ គឺមិនមែនជារឿងអ្វីត្រូវសើចទេ។ សូមស្វែងរកនូវមូលហេតុអ្វី ដែលនាំអោយមានការដុះក្បាលពោះ, ហានិភ័យសុខភាពអ្វីដែលត្រូវចោទលើបុរស និងអ្វីដែលអាចនាំអោយអ្នកស្រកទម្ងន់។ ប្រសិនបើអ្នកឡើងទម្ងន់ត្រឹមតែ១ ឬ២គីឡូ, គឺមិនមែនមានតែអ្នកនោះទេ។ ការឡើងទម្ងន់បន្ថែម ជាពិសេសដុះក្បាលពោះ អាចនាំអោយមានគ្រោះថ្នាក់។ ហេតុអ្វីការដុះក្បាលពោះគឺជាការព្រួយបារម្ភមួយចំពោះបុរស? អ្នកដែលឡើងខ្លាញ់ត្រង់ក្បាលពោះ(ដុះក្បាលពោះ) គឺមានហានិភ័យខ្ពស់នៃការកើតជំងឺផ្សេងៗ, អាចរហូតដល់ស្លាប់ជាជាងអ្នកដែលប្រមូលផ្តុំខ្លាញ់ត្រង់កន្លែង ផ្សេង និងបុរសច្រើនជាងស្ត្រីដែលឡើងទម្ងន់ត្រង់ម្តុំចង្កេះ។ មិនចំពោះតែទម្ងន់របស់អ្នកទាំងអស់នោះទេ, ការដុះក្បាលពោះខ្លាំងបង្កើននូវហានិភ័យនៃៈ -ជំងឺបេះដូង -ជំងឺលើសឈាម -ជំងឺដាច់សរសៃឈាមខួរក្បាល -ជំងឺមហារីកមួយចំនួន -ជំងឺទឹកនោមផ្អែមប្រភេទ២ -ស៊ាំនឹងអាំងស៊ុយលីន -មានជាតិខ្លាញ់(triglycerides)ខ្ពស់ -មានកូលេស្តេរ៉លល្អ(HDL)ទាប ...