ញាក់សាច់! IPhone 8Plus ទើបមកដល់ខ្មែរសោះឥឡូវ ស៊ន សៀវម៉ី កាន់ក្នុងដៃបាត់

ក្រុមហ៊ុន Apple ទើបតែប្រកាសបង្ហាញខ្លួនជាផ្លូវការនូវទូរស័ព្ទស្មាតហ្វូនទំនើបរបស់ខ្លួនចំនួន៣ម៉ូដែល គឺ iPhone 8, iPhone 8 Plus និង iPhone X កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ពោលមកដល់ត្រឹមថ្ងៃនេះគឺរយៈពេល ១០ថ្ងៃប៉ុននោះ ស្រាប់តែមានលក់នៅស្រុកខ្មែរយើងបាត់ទៅហើយ។ មនុស្សជាច្រើនបាននាំគ្នាប្រញាប់ប្រញាលទៅទិញ iPhone ម៉ូដែលថ្មីនោះអោយបានប្រើប្រាស់មុនគេ ដោយមិនខ្វល់ពីតំលៃដែលវាខ្ពស់ជាទីផ្សារក៏ដោយក្តី។
ក្នុងនោះដែរកញ្ញា សន សៀវម៉ី ដែលជាអត្តពលិកផ្នែកតៃក្វាន់ដូរ ដ៏ល្បីឈ្មោះរបស់កម្ពុជា ក៏បានបង្ហោះរូបថតកាន់ iPhone 8 Plus នៅនឹងដៃរបស់ផ្ទាល់ថែមទៀតផង។ ទោះជាយ៉ាងណាក្តីកញ្ញា សន សៀវម៉ី មិនបានបញ្ជាក់ទេថា ទូរស័ព្ទដៃមួយគ្រឿងនេះជារបស់នាងផ្ទាល់នោះទេ ហើយចំពោះតំលៃនៅលើទីផ្សារនៅក្នុងថ្ងៃនេះ ចំពោះ iPhone 8 Plus នេះប្រហាក់ប្រហែល $1200 ឡើងទៅ៕

Comments

Popular posts from this blog

មានអ្នកខកចិត្ត ក្រោយ ពេជ្រ ថៃ ​កាន់ពាន​​ The Voice Kids

បើ​ដូច​ម្លឹ​ងៗ

ប្រញាប់​រៀប​ការ​នៅ​វ័យ​ក្មេង​ពេក នឹង​អាច​ជួប​វិបត្តិ​៧​យ៉ាង