ឌុច លីដា ព្រមានបកអាក្រាតផលិតករដែលមិនបើក......
ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧ ម៉ោង ២០:៣០ (12-10-2017 20:30)
រាជធានីភ្នំពេញ ៖ តារាភាពយន្តនិងបង្ហាញម៉ូដកញ្ញាឌុច លីដា បានព្រមានបកអាក្រាតជាសាធារណៈចំពោះផលិតករម្នាក់ដែល មិនព្រមបើកលុយឲ្យនាង ។
ដោយមិនទាន់បញ្ជាក់ពីអត្តសញ្ញាណផលិតកររូបនោះ ឌុច លីដា បានស្នើឲ្យទូទាត់ប្រាក់៥០ភាគរយទៀតតាមការសន្យានឹងទូទាត់នៅត្រឹមពាក់កណ្តាលរឿង មុនពេលដែលនាងបកអាក្រាតជាសាធារណៈ ។
តាមរយៈសំណេរដែលបានបង្ហោះតាមហ្វេសប៊ុកនាពេល ថ្មីៗនេះកញ្ញាឌុច លីដា បញ្ជាក់ថា «បើអ្នកពិតជាគោរពតាមកិច្ចសន្យាមែននោះ អ្នកត្រូវតែបង់ប្រាក់ឲ្យខ្ញុំ៥០ភាគរយទៀតត្រឹមពាក់កណ្ដាលរឿង តែឥលូវនេះរឿងជិតចប់ហើយ នៅសល់តែប៉ុន្មានថ្ងៃចុងក្រោយប៉ុណ្ណោះអ្នកមិនគោរពពាក្យសន្យាសោះ ! សន្យាខ្យល់ ! អ្នកកុហកខ្ញុំបាន តែកុំព្យាយាមកុហកខ្លួនឯងឱ្យសោះ បើចង់ឲ្យខ្ញុំបន្តគោរពជាផលិតករនោះ » ។
ពាក់ព័ន្ធការលើកឡើងរបស់ឌុច លីដា នេះថៅកែផលិតកម្មមហាហង្សលោកអិុន សុភិន ចាត់ទុកថា ជាការយកត្រូវតែខ្លួនឯង ហើយមិនបានគិតពីកំហុសរបស់ខ្លួនដែលបានធ្វើដាក់ផលិតករ ។ លោកលើកឡើងថា «សុំចាញ់ហើយតារាសម្តែងស្រុកខ្មែរមួយចំនួនធំ ពួកគាត់មិនដែលបើកភ្នែកមើលឃើញកំហុសរបស់ពួកគាត់ទេ ឃើញតែខ្លួនឯងល្អរហូត គឺមិនចេះខុស ។ ចុះត្រង់ពួកគាត់ធ្វើបាបពេលវេលាពួកយើងជាផលិតករ តើគាត់មានខួរក្បាលគិតទេថាពួកយើងទទួលផលលំបាកខូចបង់ពេលវេលា លុយកាក់យ៉ាងណានៅពេលពួកគាត់មិនឱ្យតម្លៃពេលវេលាដល់ផលិតករជាអ្នកខំរកទីផ្សារឱ្យពួកគាត់» ។
ដោយឡែកកន្លងមកមានផលិតករខ្លះបានអះអាងថា ឌុច លីដា គឺជាតារាពិបាកមួយរូបដែលធ្លាប់ធ្វើបាបផលិតករ ដោយថ្ងៃខ្លះដល់ពេលថតហើយនោះនាងបែរជាមិនមកដោយហេតុផល ផ្សេងៗនាំឲ្យផលិតត្រូវខាតបង់រាប់ពាន់ដុល្លារ ៕
▷ Casino site ▷ Bonus Codes 2021 - Lucky Club
ReplyDeleteThe online gambling site is an luckyclub Australian-licensed online casino operated by Digimedia, a leading game developer. It's part of Digimedia, which also