Posts

ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ស្លាប់​អង្គុយ​ដោយ​ដៃ​ជាប់​ចំណង

Image
ខេត្តបាត់ដំបង ៖ សាកសព​បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​ស្ថានភាព​អង្គុយ តែ​ជាប់​ចំណងដៃ​ទៅ​ក្រោយ ដែល​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៤ មក​រា នៅ​ចំណុច​មាត់បឹង​អំពិល ស្ថិត​ក្នុងភូមិ​ជ្រោយ​ស្នា ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ដែល​ទំនង​ស្លាប់​ប៉ុន្មាន​ថ្ងៃ​ហើយ​។ មន្ត្រី​កង​រាជ​អាវុធ ហត្ថ​បាន​ឲ្យ​ដឹង​ជាបឋម​ថា មិន​ទាន់​មាន​អ្នក​ស្គាល់​អត្តសញ្ញាណ​សព​បុរស​នោះ​ទេ​។ បុរស​នេះ​ពាក់អាវ យឺត​បង្កង់​ពណ៌​លឿង​ស​ដៃ​វែង និង​ស្លៀកខោ​ជើងវែង​ពណ៌​ពង​ក្រសារ កម្ពស់​ប្រហែល​១,៦៣​ម៉ែត្រ​។ មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា សាកសព​មាន​ស្នាម​បែកក្បាល​ផ្នែក​ខាងឆ្វេង ស្លាប់​ក្នុង​ស្ថានភាព​អង្គុយ ផ្ទាល់​ដី និង​មាន​ខ្សែ​ចងក និង​ដៃ​ទាំង​២​ជាប់​នឹង​ដើម​ពង្រ​នៅ​ក្នុង​ព្រៃ​ក្បែ​មាត់បឹង តែ​អាច​ស្លាប់​ប៉ុន្មាន​ថ្ងៃ ហើយ ព្រោះ​សាកសព​មាន​ក្លិនស្អុយ​ ហើយនៅ​ក្នុង​ហោប៉ៅ គេ​រក​ឃើញ​លុយ​ចំនួន​២០.៩០០​រៀល​។ សមត្ថកិច្ច​មិន​ទាន់​មានការ​សន្និដ្ឋាន​ជាក់លាក់​អំពី​មូលហេតុ​ទេ ជុំវិញ​ករណី​សាកសព​ខាងលើ​នេះ ប៉ុន្តែ​បើ​តាម​របាយការណ៍​របស់​មន្ត្រី​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត​វិញ បាន​ឲ្យ​ធ្វើការ​សន្និដ្ឋាន​ជា បឋម​ថា ការ​ស្...

ចាប់​ឃាតក​បាន​ហើយ តាម​ពិត​ផ្ដើម​ចេញពី​រឿង​លួច​មាន់​ទា

Image
រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ការ​កើត​មាន​អំពើ​ឃាតកម្ម ដេញ​តាម​កាប់​ចាក់​សម្លាប់​ក្មេង​ប្រុស​ជំទង់​ម្នាក់ ដល់​ផ្ទះ​រហូត​បណ្ដាល​ឲ្យ​ក្មេង​ប្រុស​រូប​នោះ​បាត់បង់​ជីវិត​នៅ​ក្នុង​ថ្លុកឈាម​នោះ​។ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ រួម​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប៉ុស្ដិ៍​ចោម​ចៅ​១​។ បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ ហើយ​រយៈពេល​ប្រមាណ​ជិត​២០​ម៉ោង​ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ឃាត​កដៃ​ឆៅ​បាន​។ ក្រៅពី​នេះ​កម្លាំង​ក៏​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​ផ្សេង​ទៀត ដែល​ជា​គូកន​របស់​ក្មេង​ប្រុស​ជំទង់​រង​គ្រោះ​ខាងលើ​នោះ​ផង​ដែរ​។ ហើយ​រឿងរ៉ាវ​នេះ​ផ្ដើម​ចេញពី​រឿង​ចោរកម្ម ដោយ​ក្រុម​ជន​រង​គ្រោះ​នាំ​គ្នា​ទៅ​លួច​មាន់ និង​ទា របស់​ជន​ដៃដល់​ច្រើន​ដង​មក​ហើយ ទើប​ជន​ធ្វើ​ឲ្យ​ដៃដល់​ខឹង​ដេញ​តាម​កាប់ និង​ចាក់​សម្លាប់​តែ​ម្ដង​។ នគរបាល​បាន​ឲ្យ​ដឹង​ថា កម្លាំង​បាន​ចាប់ខ្លួន​ឃាតក​ម្នាក់ រួម​នឹង​គូកន​របស់​ជន​រង​គ្រោះ​ចំនួន​៥​នាក់​ផ្សេង​ង​ទៀត កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​...

គង់ ច័ន្ទ​ស្រី​មុំ ​ថា ​រឿងកូន មាន​ពេលណាគឺ​ពេលហ្នឹងទៅ

Image
រាជធានីភ្នំពេញ ៖ តារា​សម្តែង​គង់ ច័ន្ទ​ស្រី​មុំ​ បាន​ចូល​រោងការ​ជាមួយ​លោក​គឹ​ម សីហា​​​មាន​​​រយៈពេល​​យូរ​មក​ហើយ​ នៅឡើយ​នៅ​មិន​ទាន់​​សម្រេច​គោលដៅ​ពពោះ​​កូន​ជា​ចំណង​​ដៃ​​នោះទេ ខណៈ​ដែល​អ្នក​ទាំង​២ កំពុង​​​កាក់កបក្នុងរបរ​​​​ជំនួញរបស់ខ្លួននោះ​​ ។ អ្នកនាងបានឱ្យ​ដឹងថា ចំពោះ​​រឿង​​ពពោះ​កូន​ គឺ​អ្នកនាង​ចង់បាន​ដែរ ​ប៉ុន្តែ​បើ​​រវល់​ការងារ​រកស៊ី​ ​មាន​តែ​ចាំ​តាម​ដំណើរ​ ពេល​ណា​ពេល​នឹង​​សិន ​សំខាន់​ពង្រឹង​ជំនួញ​​ឱ្យ​ល្អ​​តទៅ​​ទៀត​ ។​ អ្នកនាងបន្តថា បើ​នាង​​មានកូន​​ពេល​នេះ​ ក៏​​មិន​បដិសេធ​ដែរ ​ហើយ​ពិតជា​​រំភើប​ខំ​ថែទាំ​​ឱ្យ​ល្អ​ ដើម្បី​អនាគត​ទាំងអស់​គ្នា​។ ​គួរបញ្ជាក់ថា អ្នកនាង​គង់ ច័ន្ទ​ស្រី​មុំ​និង​លោក​គឹ​ម សីហា​ ត្រូវ​​បាន​អតិថិជន​​​​ជឿ​ទុកចិត្ត​ហើយ​បាន​ស​ម្រេ​ចិត្ត​ទិញ​ឈ្មោះ​ប្រេ​ន​​ បើក​លក់​គ្រឿងសំអាង​ ដែល​ជា​ផលិត​ផល​លម្អ​សម្រស់ ​កំពុង​តែ​ទទួល​បាន​ភាព​ទាក់ទាញ​។​ ជាក់ស្តែង​ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា នេះ​ សាខា​ហាង​ថ្មី​MOMO BY Sreymom  ​ថ្មីមួយ​​ទៀត គឺស្ថិតនៅ​ចាក់​អង្រែ​ រាជធានី​ភ្នំពេញ​ ដែល​វត្តមាន​តារា​ចូលរួម​​ មានអ្នកនាង​គង់ សុ​ជាតិ, ជា វិបុល ,ថន ល​ក្ខិ​ណា, មួយ​មួយ ,​យ៉ែ​ម សំ​អ...

អភិបាលក្រុង​ដឹកនាំ​គណៈកម្មការ​ចម្រុះ​ចុះ​ធ្វើការ​រុះរើ​សំណង់​រំលោភ​ដី​ផ្លូវ

Image
ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​គណៈកម្មការ​ចម្រុះ​ខេត្ត ដឹកនាំ​ដោយ លោក សូរ ប្លា​តុង អភិបាល នៃ​គណៈ​អភិបាលក្រុង​សៀមរាប រួម​នឹង​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើ​ប្រតិបត្តិការ ក្នុង​ការ​រុះរើ​សំណង់​ផ្សារ​កុងតឺន័រ​មួយ​កន្លែង​ដែល​បាន​សាងសង់​គ្មាន​ច្បាប់ និង​រំលោភ​លើ​ដី​ផ្លូវឌឿងហែម ព្រមទាំង​ផ្អាក​សំណង់​ជួសជុល​មួយ​កន្លែង​ដែល​អ្នក​ជាប់​ព្រំ​ធ្វើការ​ប្តឹង​ជំទាស់ ដែល​ស្ថិត​នៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប ។ តាម​ប្រសាសន៍​បញ្ជាក់​របស់​លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ប្រតិបត្តិការ​របស់​គណៈកម្មការ​ចម្រុះ​ពេល​នេះ ដោយ​ផ្ដោត​លើ​សំណង់​ផ្សារ​កុងតឺន័រ ដែល​សាងសង់​គ្មាន​ច្បាប់ និង​រំលោភ​លើ​ដី​ផ្លូវ​សាធារណៈ ។ លោក​បន្ត​ទៀត​ថា កន្លង​មកនេះ​រដ្ឋបាល​សាលាក្រុង​សៀមរាប បាន​ធ្វើ​សេចក្តីជូនដំណឹង​ដល់​ម្ចាស់​សំណង់ ដើម្បី​ឲ្យ​ធ្វើការ​រុះរើ ។ តែ​ថ្ងៃនេះ​គណៈកម្មការ​ចម្រុះ​ខេត្ត រួម​ទាំង​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ចុះ​មក​អនុវត្ត​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​សាលាក្រុង​សៀមរាប សូម​ឲ្យ​ម្ចាស់​ផ្សារ​កុងតឺន័រ​ខុសច្បាប់​នេះ ដ...

បុរសដុះក្បាលពោះមានបញ្ហាអ្វីខ្លះនិងគួរដោះស្រាយ បែបណា?

Image
 ការដុះក្បាលពោះ គឺជាបញ្ហាដល់សុខភាព ទាំងបុរសនិងស្ត្រី។នៅទីន អ្នកជំនាញការ ស្រាយចម្ង់ចមួយចំនួន ដែលទាក់ទង នឹងការដុះក្បាលពោះ ចំពោះបុរស។ ការដុះក្បាលពោះ ចំពោះបុរសៈ ហេតុអ្វីសម្រកទម្ងន់មានសារសំខាន់? ការដុះក្បាលពោះ គឺមិនមែនជារឿងអ្វីត្រូវសើចទេ។ សូមស្វែងរកនូវមូលហេតុអ្វី ដែលនាំអោយមានការដុះក្បាលពោះ, ហានិភ័យសុខភាពអ្វីដែលត្រូវចោទលើបុរស និងអ្វីដែលអាចនាំអោយអ្នកស្រកទម្ងន់។ ប្រសិនបើអ្នកឡើងទម្ងន់ត្រឹមតែ១ ឬ២គីឡូ, គឺមិនមែនមានតែអ្នកនោះទេ។ ការឡើងទម្ងន់បន្ថែម ជាពិសេសដុះក្បាលពោះ អាចនាំអោយមានគ្រោះថ្នាក់។ ហេតុអ្វីការដុះក្បាលពោះគឺជាការព្រួយបារម្ភមួយចំពោះបុរស? អ្នកដែលឡើងខ្លាញ់ត្រង់ក្បាលពោះ(ដុះក្បាលពោះ) គឺមានហានិភ័យខ្ពស់នៃការកើតជំងឺផ្សេងៗ, អាចរហូតដល់ស្លាប់ជាជាងអ្នកដែលប្រមូលផ្តុំខ្លាញ់ត្រង់កន្លែង ផ្សេង និងបុរសច្រើនជាងស្ត្រីដែលឡើងទម្ងន់ត្រង់ម្តុំចង្កេះ។ មិនចំពោះតែទម្ងន់របស់អ្នកទាំងអស់នោះទេ, ការដុះក្បាលពោះខ្លាំងបង្កើននូវហានិភ័យនៃៈ -ជំងឺបេះដូង -ជំងឺលើសឈាម -ជំងឺដាច់សរសៃឈាមខួរក្បាល -ជំងឺមហារីកមួយចំនួន -ជំងឺទឹកនោមផ្អែមប្រភេទ២ -ស៊ាំនឹងអាំងស៊ុយលីន -មានជាតិខ្លាញ់(triglycerides)ខ្ពស់ -មានកូលេស្តេរ៉លល្អ(HDL)ទាប ...

មូលហេតុ មនុស្សវ័យក្មេង មានបញ្ហាថ្លើម

Image
ឥឡូវនេះអ្នកឯកទេសជាច្រើនយល់ឃើញថា មនុស្សត្រឹមអាយុ ២៦ឆ្នាំសោះ ស្រាប់តែមានបញ្ហាថ្លើមទៅហើយ ព្រោះសម័យនេះគេច្រើន ឃើញ មនុស្សវ័យក្មេងៗ ចូលចិត្តផឹកស្រាច្រើន ។ តាមពិត បុរសវ័យក្មេង ៣៧% និងស្រ្តីវ័យក្មេង២៣%តែងតែ មានភាពមមាញឹក នឹងការផឹកស៊ី ។ គ្រប់ពេលដែលអ្នកផឹកស្រា វានឹងក្លាយទៅ ជាថ្នាំបញ្ចុះទឹកនោម ហើយរាងកាយនឹង បញ្ចេញសារធាតុរ៉ែ និងវីតាមីនសំខាន់ៗ ចេញទាំងអស់ ជាពិសេសវីតាមីន B កំផ្លេច ដែលជួយថែរក្សា ប្រព័ន្ធសរសៃប្រសាទ ការផលិតអ័រម៉ូន រូបរាងសក់ និងក្រចក។ ការទទួលទានស្រាក្នុងកម្រិតមធ្យម (ស្រាមួយកែវ ឬស្របៀវបៀរ ០,៣២លីត្រ) អាចជួយការពារ និងប្រឆាំងជំងឺបេះដូង បានបន្តិចបន្តួចដែរ។ ប្រសិនបើកូឡេស្ទើរ៉ុល អ្នកលើសពី ៤,៥ អ្នកអាចផឹកស្រាម្តងម្កាល បានដែរ អាចជាស្រាក្រហមមួយ កែវគ្រប់គ្រាន់ហើយ ។ ស្រាមានជីវជាតិ តិចតួច ខ្លាំងណាស់ ប៉ុន្តែមនុស្សដែលផឹកស្រា ភាគច្រើនយល់ថា ពួកគេកំពុងតែ ការពារជំងឺបេះដូង តាមរយៈ ការផឹកស្រានេះ ប៉ុន្តែបែរ ជាធ្វើ ជ្រុលទៅវិញ ដោយផឹកច្រើនពេក និងមិនដឹងខ្លួនថាកំពុងតែ ប្រឈមនឹងការបង្កមហារីក ជាពិសេសមហារីក សុដន់តែម្តង ។ ស្រា គឺវាទៅធ្វើ ទុក្ខដល់ថ្លើមខ្លាំងណាស់ ដែលអាចកាត់បន្ថយ សមត្ថភាពនៃការច្រោះ ជាតិពុលក្នុង រាងកាយបាន ។ កា...

ហេតុផល៩យ៉ាង ដែលជំរុញឲ្យអ្នកចង់ រួមភេទឲ្យបានញឹកញាប់

Image
១- បន្ថយអាការស្ត្រេស ពិតណាស់ ការរីករាយនឹងសកម្មភាពនៃការរួមភេទ អាចធ្វើឲ្យអារម្មណ៍នៅក្នុង ចិត្តកាន់តែរីករាយបន្ថែមទៀត។ ការស្រាវជ្រាវថ្មីៗនេះបានរកឃើញថា មនុស្សដែលរួមភេទកាន់តែច្រើន ធ្វើឲ្យពួកគេមានអារម្មណ៍ថាធូរស្រាល សប្បាយចិត្តកាន់តែច្រើន ហើយបានសិក្សាពីរបៀប គ្រប់គ្រងភាពស្ត្រេសរ បស់ខ្លួនឲ្យបានកាន់តែ ល្អ។ ក្នុងពេលដល់ចំណុចកំពូល នៃការរួមភេទហើយ អ័រម៉ូនអុកស៊ីតូស៊ីន ស្រាប់តែឡើងខ្ពស់ភ្លាមតែម្តង ដែលវាប្រហែលជាសញ្ញាមួយ ធ្វើឲ្យមានអារម្មណ៍ទំនាក់ទំនង កាន់តែខ្លាំង រវាងដៃគូ និងបំបាត់ភាពតានតឹង។  ២-បំបាត់ការឈឺចាប់ ក្នុងពេលភ្លាមៗមុនពេល ឈានដល់ចំណុចកំពូល នៃការរួមភេទ កម្រិតអ័រម៉ូនរបស់អុកស៊ីតូស៊ីន (Oxytocine) មានការកើនឡើងខ្ពស់ជាង កម្រិតធម្មតា រហូតដល់ ៥ដង។ វាធ្វើឲ្យចេញអ័រម៉ូនមួយ ប្រភេទទៀតឈ្មោះថាអង់ដូហ្វីន (Endorphins) ដែលមានតួរនាទីសម្រាប់ បំបាត់ ការឈឺចាប់។ ដូច្នេះប្រសិនបើអ្នក មានអាការៈឈឺក្បាល ឈឺដោយសាររលាកសន្លាក់ ឬចង្កោមរោគសញ្ញាក្រោយ ពីរាំងរដូវ នោះវាហាក់បី ដូចជាមាន ការធូរស្រាលច្រើនក្រោយពីរួមភេទរួច ហើយអ្វីដែលត្រូវអរគុណ នោះគឺការឡើងខ្ពស់នៃ អ័រម៉ូនអុកស៊ីតូស៊ីន ។  ៣- បង្កើនប្រព័ន្ធភាពស៊ាំទប់ទលនឹងជំងឺ ការរួ...