Ronaldo ចង់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកទី៦
ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧ ម៉ោង ១០:៥១ (18-10-2017 10:51)
តាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា កីឡាករលំដាប់កំពូល Cristiano Ronaldo មានបំណងចង់ចូលប្រកួតផ្តាច់ព្រ័ត្រ Champions League លើកទី៦ នាពេលខាងមុខ ។
Ronaldo ទើបតែជួយ Real Madrid ឈ្នះ Getafe ក្នុងការប្រកួត La Liga ជាមួយនឹងលទ្ធផល ២-១ ដោយ Ronaldo ផ្ទាល់ទាត់ចូលទីក្នុងនាទី៨៥ ។ រូបគេគឺជាកីឡាករដែលទាត់បញ្ជូលទីច្រើនជាងគេនៅ Real Madrid ចំនួន៤១២គ្រាប់ ក្នុងការប្រកួត៤០២ដង ។ Ronaldo មានជំនឿទុកចិត្តថា នឹងអាចទៅវគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកទី៦ ។
Ronaldo បានប្រាប់ទៅ Sunday Express ថា ៖ “ខ្ញុំមិនមែនឈ្នះដោយសារតែភាពចៃដន្យនោះទេ នាពេលកន្លងមក ។ ខ្ញុំនឹងកាន់តែខិតខំហ្វឹកហាត់ឲ្យកាន់តែល្អឡើងៗ នៅថ្ងៃខាងមុខ ។ ខ្ញុំពិតជាមានគោលបំណងយ៉ាងមុតមាំ ។”
គួរបញ្ជាក់ថា Ronaldo ធ្លាប់ជាកីឡាករលំដាប់ទីមួយក្នុង Champions League ចំនួន៦ដង និងធ្លាប់បានស្បែកជើងមាសចំនួន៤ដង ៕
Comments
Post a Comment