ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ និង​ថ្នាំ​ញៀន​មួយ​កញ្ចប់

ថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧ ម៉ោង ២២:៤៤ (11-10-2017 22:44) រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​បាន​ដាក់​គោលដៅ​ឆែកឆេរ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ដើម្បី​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច​។ ហេតុការណ៍​នេះ​ប្រព្រឹត្ត​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ខាង​មុខ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា តាម​បណ្តោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ជនសង្ស័យ​ទី​១.​ឈ្មោះ នី ថៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កសិករ ស្នាក់​នៅ​ភូមិ​ចក ឃុំ​ឆាយ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ ទី​២.​ឈ្មោះ ច​ន ចាន់​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុន​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​។ ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក ឆាយ វាសនា នាយក​រដ្ឋបាល​ខណ្ឌ​សែន​សុខ តំណាង លោក ម៉ូ​វ ម៉ា​និ​ត អភិបាល​ខណ្ឌ លោក អ៊ឹម សុខុម អធិការរង​ខណ្ឌ តំណាង​លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ និង​កម្លាំង​កង​រាជ​អា​វុ​ហត្ថ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​ទៀត​។ លោក ឆាយ វាសនា នាយក​រដ្ឋបាល​ខណ្ឌ បាន​មាន​ប្រសា​ន៍​ថា ការ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នេះ​គឺ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដែល​ដឹកនាំ​ដោយ​លោក ម៉ូ​វ ម៉ា​និ​ត ជា​ប្រធាន​បាន​ដាក់​បទបញ្ជា​ឲ្យ​ដាក់​គោលដៅ​ត្រួតពិនិត្យ​ជា​ប្រចាំ​ដើម្បី​ទប់ស្កាត់​បទល្មើស​ដែល​អាច​កើត​មាន​ឡើង​ក្នុង​មូលដ្ឋាន​។ ខណៈ​នេះ​ក៏​មាន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស៊ុ​យ​ហ្សុ​យ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ព្រៃវែង 1H-1848 ជិះ​មក​ចូល​ក្នុង​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ខាងលើ ដោយ​ក្នុង​លក្ខណៈ​សង្ស័យ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ក៏​បាន​ធ្វើការ​ឆែកឆេរ​លើ​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច​ប្រភេទ​ក្រាម​ស​ថ្លា នៅ​លើ​ខ្លួន នី ថៃ រួច​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ក៏​ធ្វើការ​ឃាត់ខ្លួន​យុវជន​ទាំង​ពីរ​នាក់​នាំ​យក​ទៅ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា​។ ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​ខាងលើ​រួម និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង​ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី​៕
Like our Page Share on Facebook

Comments

Popular posts from this blog

មានអ្នកខកចិត្ត ក្រោយ ពេជ្រ ថៃ ​កាន់ពាន​​ The Voice Kids

បើ​ដូច​ម្លឹ​ងៗ

ប្រញាប់​រៀប​ការ​នៅ​វ័យ​ក្មេង​ពេក នឹង​អាច​ជួប​វិបត្តិ​៧​យ៉ាង