មិនដឹងប្រញាប់ទៅណា! បុកគេឯងពេញហ្នឹង

ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧ ម៉ោង ០៩:២៧ (19-10-2017 09:27) ខេត្តកណ្តាល ៖ មនុស្សប្រុសស្រី២នាក់បានរងរបួស ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកកង់ពីក្រោយ ហើយជ្រុលទៅបុកជាមួយរថយន្តបន្តទៀត ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩និង១០នាទីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនបង្កជិះម៉ូតូឈ្មោះ ចាន់ មករា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ បានបើកក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ ។ អ្នកបើករថយន្តប្រភេទទេសចរណ៍ឈ្មាះ ទេព សារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយ រត់គេចខ្លួន ។ នារីរងគ្រោះឈ្មោះរិទ្ធ សុជាតា ភេទស្រី អាយុ១៥ឆ្នាំ មានទីលំនៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ១B-៤៦១១ បានជិះដល់ចំណុចកើតហេតុខាងលើ ក៏ទៅបុកកង់ពីក្រោយរបស់ រិទ្ធ សុជាតា កំពុង...