Posts

Showing posts from January, 2018

ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ស្លាប់​អង្គុយ​ដោយ​ដៃ​ជាប់​ចំណង

Image
ខេត្តបាត់ដំបង ៖ សាកសព​បុរស​ម្នាក់​បាន​ស្លាប់​ក្នុង​ស្ថានភាព​អង្គុយ តែ​ជាប់​ចំណងដៃ​ទៅ​ក្រោយ ដែល​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៤ មក​រា នៅ​ចំណុច​មាត់បឹង​អំពិល ស្ថិត​ក្នុងភូមិ​ជ្រោយ​ស្នា ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ដែល​ទំនង​ស្លាប់​ប៉ុន្មាន​ថ្ងៃ​ហើយ​។ មន្ត្រី​កង​រាជ​អាវុធ ហត្ថ​បាន​ឲ្យ​ដឹង​ជាបឋម​ថា មិន​ទាន់​មាន​អ្នក​ស្គាល់​អត្តសញ្ញាណ​សព​បុរស​នោះ​ទេ​។ បុរស​នេះ​ពាក់អាវ យឺត​បង្កង់​ពណ៌​លឿង​ស​ដៃ​វែង និង​ស្លៀកខោ​ជើងវែង​ពណ៌​ពង​ក្រសារ កម្ពស់​ប្រហែល​១,៦៣​ម៉ែត្រ​។ មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា សាកសព​មាន​ស្នាម​បែកក្បាល​ផ្នែក​ខាងឆ្វេង ស្លាប់​ក្នុង​ស្ថានភាព​អង្គុយ ផ្ទាល់​ដី និង​មាន​ខ្សែ​ចងក និង​ដៃ​ទាំង​២​ជាប់​នឹង​ដើម​ពង្រ​នៅ​ក្នុង​ព្រៃ​ក្បែ​មាត់បឹង តែ​អាច​ស្លាប់​ប៉ុន្មាន​ថ្ងៃ ហើយ ព្រោះ​សាកសព​មាន​ក្លិនស្អុយ​ ហើយនៅ​ក្នុង​ហោប៉ៅ គេ​រក​ឃើញ​លុយ​ចំនួន​២០.៩០០​រៀល​។ សមត្ថកិច្ច​មិន​ទាន់​មានការ​សន្និដ្ឋាន​ជាក់លាក់​អំពី​មូលហេតុ​ទេ ជុំវិញ​ករណី​សាកសព​ខាងលើ​នេះ ប៉ុន្តែ​បើ​តាម​របាយការណ៍​របស់​មន្ត្រី​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត​វិញ បាន​ឲ្យ​ធ្វើការ​សន្និដ្ឋាន​ជា បឋម​ថា ការ​ស្...

ចាប់​ឃាតក​បាន​ហើយ តាម​ពិត​ផ្ដើម​ចេញពី​រឿង​លួច​មាន់​ទា

Image
រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ការ​កើត​មាន​អំពើ​ឃាតកម្ម ដេញ​តាម​កាប់​ចាក់​សម្លាប់​ក្មេង​ប្រុស​ជំទង់​ម្នាក់ ដល់​ផ្ទះ​រហូត​បណ្ដាល​ឲ្យ​ក្មេង​ប្រុស​រូប​នោះ​បាត់បង់​ជីវិត​នៅ​ក្នុង​ថ្លុកឈាម​នោះ​។ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ រួម​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប៉ុស្ដិ៍​ចោម​ចៅ​១​។ បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ ហើយ​រយៈពេល​ប្រមាណ​ជិត​២០​ម៉ោង​ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ឃាត​កដៃ​ឆៅ​បាន​។ ក្រៅពី​នេះ​កម្លាំង​ក៏​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​ផ្សេង​ទៀត ដែល​ជា​គូកន​របស់​ក្មេង​ប្រុស​ជំទង់​រង​គ្រោះ​ខាងលើ​នោះ​ផង​ដែរ​។ ហើយ​រឿងរ៉ាវ​នេះ​ផ្ដើម​ចេញពី​រឿង​ចោរកម្ម ដោយ​ក្រុម​ជន​រង​គ្រោះ​នាំ​គ្នា​ទៅ​លួច​មាន់ និង​ទា របស់​ជន​ដៃដល់​ច្រើន​ដង​មក​ហើយ ទើប​ជន​ធ្វើ​ឲ្យ​ដៃដល់​ខឹង​ដេញ​តាម​កាប់ និង​ចាក់​សម្លាប់​តែ​ម្ដង​។ នគរបាល​បាន​ឲ្យ​ដឹង​ថា កម្លាំង​បាន​ចាប់ខ្លួន​ឃាតក​ម្នាក់ រួម​នឹង​គូកន​របស់​ជន​រង​គ្រោះ​ចំនួន​៥​នាក់​ផ្សេង​ង​ទៀត កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​...