គង់ ច័ន្ទស្រីមុំ ថា រឿងកូន មានពេលណាគឺពេលហ្នឹងទៅ

រាជធានីភ្នំពេញ ៖ តារាសម្តែងគង់ ច័ន្ទស្រីមុំ បានចូលរោងការជាមួយលោកគឹម សីហាមានរយៈពេលយូរមកហើយ នៅឡើយនៅមិនទាន់សម្រេចគោលដៅពពោះកូនជាចំណងដៃនោះទេ ខណៈដែលអ្នកទាំង២ កំពុងកាក់កបក្នុងរបរជំនួញរបស់ខ្លួននោះ ។ អ្នកនាងបានឱ្យដឹងថា ចំពោះរឿងពពោះកូន គឺអ្នកនាងចង់បានដែរ ប៉ុន្តែបើរវល់ការងាររកស៊ី មានតែចាំតាមដំណើរ ពេលណាពេលនឹងសិន សំខាន់ពង្រឹងជំនួញឱ្យល្អតទៅទៀត ។ អ្នកនាងបន្តថា បើនាងមានកូនពេលនេះ ក៏មិនបដិសេធដែរ ហើយពិតជារំភើបខំថែទាំឱ្យល្អ ដើម្បីអនាគតទាំងអស់គ្នា។ គួរបញ្ជាក់ថា អ្នកនាងគង់ ច័ន្ទស្រីមុំនិងលោកគឹម សីហា ត្រូវបានអតិថិជនជឿទុកចិត្តហើយបានសម្រេចិត្តទិញឈ្មោះប្រេន បើកលក់គ្រឿងសំអាង ដែលជាផលិតផលលម្អសម្រស់ កំពុងតែទទួលបានភាពទាក់ទាញ។ ជាក់ស្តែង កាលពីព្រឹកថ្ងៃទី៩ វិច្ឆិកា នេះ សាខាហាងថ្មីMOMO BY Sreymom ថ្មីមួយទៀត គឺស្ថិតនៅចាក់អង្រែ រាជធានីភ្នំពេញ ដែលវត្តមានតារាចូលរួម មានអ្នកនាងគង់ សុជាតិ, ជា វិបុល ,ថន លក្ខិណា, មួយមួយ ,យ៉ែម សំអ...