Posts

Showing posts from March, 2018

សាលាឧទ្ធរណ៍​គ្រោង​បើក​ជន​ជាប់​៣​នាក់​​វាយ​អតីត​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​២​នាក់​នៅ​ថ្ងៃ​២៦​មីនា

Image
រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​ជំនុំជម្រះ​បណ្តឹងឧទ្ធរណ៍​របស់ អតីត​អ្នកតំណាង​រាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នា​ថ្ងៃ​ទី​២៣ ខែមីនា​ខាង​មុខ​នេះ លើ​សំណុំរឿង​ស្តី​ពី «​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​» ប្រព្រឹត្ត​ទៅ​នៅ​ច្រកចូល​ខាងត្បូង​វិមាន​រដ្ឋសភា ស្ថិត​នៅ​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែល​មាន​ជនសង្ស័យ​៣​រូប បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥ ។ យោង​តាម​ដីកា​ព្រះរាជអាជ្ញា​សា កញ្ញា​រិ​ទ្ធ អយ្យការ​អម​សាលាឧទ្ធរណ៍​បាន​ចេញ​ដីកាកោះ​ជន​រង​គ្រោះ​លោក គង់ សភា អាយុ​៤០​ឆ្នាំ (​អតីត​តំណាងរាស្ត្រ​) គណបក្សប្រឆាំង​ឲ្យ​ចូលរួម​សវនាការ​ជំនុំជម្រះ​បណ្តឹងឧទ្ធរណ៍​របស់​ជន​រង​គ្រោះ សំណុំរឿង​នេះ ដែល​មាន​ជនជាប់ចោទ​ចំនួន​៣​នាក់ ដែល​មាន​ទី​១- ឈ្មោះ ចាយ សា​រិ​ទ្ធ ទី​២- ឈ្មោះ​ម៉ៅ ហឿ​ន និង​ទី​៣- ឈ្មោះ សុក វណ្ណ​នី ។ យោង​តាម​ដីកាកោះ​ចុះ​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​បញ្ជាក់​ថា បង្គាប់​ឲ្យ​ឈ្មោះ គង់ សភា ចូល​ទៅ​កាន់​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​២៣ ខែ​មិ​នា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​និង​០០​ព្រឹក បន្ទប់​ទី​២...