Posts

Showing posts from February, 2018

ប្រញាប់​រៀប​ការ​នៅ​វ័យ​ក្មេង​ពេក នឹង​អាច​ជួប​វិបត្តិ​៧​យ៉ាង

Image
គូ​ស្នេហ៍​មួយ​ចំនួន​ចង់​រៀបការ​ភ្លាមៗ​បន្ទាប់​ពី​ស្គាល់​គ្នា​មិន​បាន​ប៉ុន្មាន ដោយ​យល់​ថា​ការ​ចងចំណង​អាពាហ៍ពិពាហ៍​គឺ​ជា​រឿង​សំខាន់​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ស្នេហា​របស់​ពួកគេ និង​គិត​ថា​ការ​ចាប់​ផ្ដើម​ជីវិត​គ្រួសារ​លឿន នឹង​ជួយ​ឲ្យ​ពួកគេ​ឈាន​ដល់​ជីវិត​ឯករាជ្យ​លឿន​ដូច​គ្នា។ ទោះ​បី​ជា​ការ​រៀបការ​នៅ​វ័យ​ក្មេង​មាន​គុណ​សម្បត្តិ​មួយ​ចំនួន​ តែ​វា​ក៏​មាន​បញ្ហា​ជា​ច្រើន​ដែល​នឹង​ត្រូវ​ប្រឈម​មុខ​ដូច​ជា៖   ១.ទំនួល​ខុស​ត្រូវ​ក្នុង​វ័យ​ក្មេង៖​​​​​ ជីវិត​ប្ដី​ប្រពន្ធ មិន​មែន​មាន​តែ​ពេល​ផ្អែម​ល្ហែម សប្បាយ​ៗ​ដូច​ជីវិត​ជា​សង្សារ​ឡើយ។ ពួក​គេ​ត្រូវ​មើល​ថែ​គ្រួសារ ទុក​ដាក់​ផ្ទះ​សំបែង​ បីបាច់​កូន​ចៅ​ដោយ​ខ្លួន​ឯង។ ដូច្នេះ​ហើយ​បើ​ជីវិត​ពួក​គេ​មិន​ទាន់​មាន​លំនឹង និង​មិន​រឹង​មាំ​គ្រប់គ្រាន់​វា​នឹង​ក្លាយ​ជា​បញ្ហា​ធំ។   ២.បាត់​បង់​អ្វី​ដែល​ជា​ភាព​រីករាយ​របស់​យុវវ័យ ៖ ភាព​ច្របូកច្របល់​នៃ​ជីវិត​អាពាហ៍ពិពាហ៍​នឹង​ចាប់​ផ្ដើម ជីវិត​យុវវ័យ​របស់​ពួកគេ​នឹង​បាត់​ទៅ​ដំណាល​គ្នា​ដែរ។   ៣.ការ​មាន​ផ្ទៃពោះ​ក្នុង​វ័យក្មេង៖ មាន​កូន​នៅ​វ័យ​ក្មេង​ពេក​នឹងធ្វើ​​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ស្ត្រី​គ្រប់​រូប ជា​...

បើ​ខាង​ប្រុស​គ្មាន​សញ្ញា ៤ យ៉ាង​នេះហើយ មិន​បាច់​រង់ចាំ​គេ​ទេ រក​អ្នក​ថ្មី​ទៅ​ល្អ​ជាង

Image
ទាក់ទង​គ្នា​​មក​រាប់​ឆ្នាំ តែ​បែ​ជា​ភាគី​ខាង​ប្រុស​មិន​ធ្លាប់​បង្ហាញ​សញ្ញា​ថា​ចង់​រៀបការ​ជាមួយ​អ្នក​សោះ​នោះ គួរតែ​មិន​បាច់​រងចាំ​ទៀតទេ។ ព្រោះ​អាច​នឹង​ចំណាយ​ពេល​ឥតប្រយោជន៍​ទៅ​លើ​បុរស​ម្នាក់​នោះ​ ដោយ​គ្មាន​បាន​អីត្រឡប់​មក​វិញ។ សញ្ញា​ទាំង​នោះ​មាន​ដូចជា៖   ១.មិន​ធ្លាប់​បង្ហើប​ពី​គម្រោង​រៀបការ បើ​ទោះ​ជា​ទាក់ទង​គ្នា​យូរ​ហើយ​ក៏​ដោយ តែ​បើ​ជា​ខាង​ប្រុស​មិន​ធ្លាប់​រំលឹក​ពី​រឿង​ដឹកដៃ​គ្នា​សាង​អនាគត​ជា​ប្ដី​ប្រពន្ធ ហើយ​ពេល​ខ្លះ​មាន​តែ​អ្នក​ជា​ស្រី​ទៅ​និយាយ​មុន​ហើយ​គេ​បែរជា​រក​លេស​ដោះសារ​មិន​ឈប់​ទៅ​វិញ។ នោះ​បញ្ជាក់​ថា​គេ​ដែល​គិត​ថា​ចង់​បាន​អ្នក​ជា​ភរិយា​ឡើយ បើ​ទោះ​ជា​មាន​ការងារ​ល្អ ប្រាក់​គ្រប់គ្រាន់​ក្នុង​ដៃ ក៏​គេ​មិន​រៀបការ​ដែរ។ បើ​បុរស​គេ​ចង់​មែន ទោះ​មិន​ទាន់​មាន​លទ្ធភាព​រៀបចំ​ពិធី​មង្គល​នេះ ក៏​គេ​ផែនការ​ច្បាស់លាស់ និង​យ៉ាងហោចណាស់​ធ្លាប់​ពោលពាក្យ​ចង់​រៀបការ​ឲ្យ​មនុស្ស​ស្រី​ឮ​ដែរ។ ២.បញ្ជារ​ឲ្យ​ខាង​ស្រី​មិន​ឲ្យ​ប្រាប់​ទំនាក់ទំនង​ខ្លួន​ទៅ​អ្នក​ដទៃ​ ជា​សង្សារ​នឹង​គ្នា​រាប់​ឆ្នាំ​តែ​បែរ​ជា​មិន​ធ្លាប់​​បង្ហាញ​រូបភាព​ទៅ​ដើរ​លេង ទៅ​ញ៉ាំ​អី ឬ​ទៅ​ណា​មក​ណា​តែពីរ​នាក់ ព្រោះ​ខ្លាច​​អ្នក​ដទ...

ជំងឺស្បែកទាំង ៤ អាចត្រឹមតែទប់ស្កាត់ប៉ុន្តែមិនអាចព្យាបាលបាន

Image
វិទ្យាសាស្ត្រ​កាន់​តែ​ជឿន​លឿន ​រឿង​រ៉ាវ​ប្លែក​ៗ​ក៏​ចេះ​តែ​កើត​មាន​ ហើយ​បើ​និយាយ​ពី​ជំងឺ​វិញ​ក៏​រាត​ត្បាត​សឹង​តែ​រក​ថ្នាំ​ព្យាបាល​មិន​ទាន់​ដែរ​។ ដោយ​ឡែក​ ចំពោះ​ជំងឺ​ស្បែក​ទាំង​ ៤ ​ខាង​ក្រោម​នេះ​វិញ ​ត្រូវ​បាន​គេ​អះ​អាង​ថា​ប្រសិន​វា​កើត​លើ​ស្បែក​អ្នក​ហើយ​ គឺ​មិន​អាច​ព្យាបាល​ឱ្យ​ជា​ដាច់​បាន​ទេ​ ប៉ុន្តែ​មាន​តែ​វិធី​ទប់​ស្កាត់​វា​មិន​ឱ្យ​រីក​រាល​ដាល​ប៉ុណ្ណោះ​៖ ១. ជំងឺ​ត្រអក​ ឬ​ត្រឈាម​ (Eczema) វា​អាច​បណ្តាល​មក​ពី​ការ​ប្រតិកម្ម​ជាមួយ​បរិយាកាស​ខាង​ក្រៅ​ ឬ​ចំណី​អាហារ​ ហើយ​សភាព​ស្បែក​គឺ​មាន​លក្ខណៈ​ពក​ៗ​ដូច​រលាក​។ វិធី​ទប់​ស្កាត់​នោះ​គឺ​ប្រើ​ប្រាស់​ថ្នាំ​ អង់​ទីប៊ីយូទិក​ (Antibiotics)។ ២. មុន យុវវ័យ​ភាគ​ច្រើន​តែង​តែ​ជួប​បញ្ហា​កើត​មុន ​ដែល​បណ្តាល​មក​ពី​ការស្ទះ​រន្ធ​ញើស​ ជាតិ​ខ្លាញ់ ឬ​បម្រែ​បម្រួល​អ័រម៉ុន​ក្នុង​រាង​កាយ​។ វិធី​ធម្មជាតិ​មួយ​ចំនួន​អាច​ធ្វើ​ឱ្យ​អ្នក​ទប់​ស្កាត់​ការ​កើត​មុន​បាន​ប៉ុន្តែ​មិន​អាច​ហាម​មិន​ឱ្យ​វា​កើត​ឡើង​ម្តង​ទៀត​បាន​ទេ​។ ៣. ស្នាមសង្វា មិន​កើត​ឡើង​ចំពោះ​អ្នក​ទើប​សម្រាល​កូន​រួច​ទេ ​មនុស្ស​ទូទៅ​ក៏​អាច​មាន​វា​ដែរ​។ មាន​តែ​ការ​កែ​សម្ផស្ស​ឬ​ប្រើ​ប្រាស់​ផលិតផល...

បើ​ដូច​ម្លឹ​ងៗ

Image
​ប្រសិនបើ​ក្រឡេកមើល​តែ មួយ​ភ្លែត អ្នក​អាច​ច្រឡំ​ថា​វា​ជាស​ត្វ មែនទែន ប៉ុន្តែ​តាមពិត​វា​ជា​នំ​ខេ​ក សោះ​។ វា​ពិតជា​ស្រស់ស្អាត​ខ្លាំង ណាស់​។ ទោះជា​យ៉ាងណា បើ​វា​ដូច សត្វ​មែនទែន​ម្លឹ​ងៗ តើ​អ្នកណា​ហ៊ាន ឬ​ដាច់ចិត្ត​បរិភោគ​។​ទាំងអស់នេះ​គឺជា​ស្នាដៃ​ល្អ​ឯក គ្មាន​ពីរ​របស់​អ្នកស្រី ហា​ណា អេ​ដ វើដ​ស៍ (Hannah Edwards)​។ ស្ត្រី​វ័យ ៣៥​ឆ្នាំ មកពី​ទីក្រុង​ឡុង​ដ៍ ប្រទេស អង់គ្លេស​រូបនេះ​ប្រើ​រូបថត​សត្វ​ចិញ្ចឹម​ជាទី​ស្រឡាញ់ របស់​អតិថិជន​ដើម្បី​ធ្វើ​នំ ឱ្យ​ដូច​ពួកវា​។ គាត់​បានចាប់ផ្តើម​មុខរបរ ដុត​នំ​ដើម្បី​រកប្រាក់ ក្រោយពី​គាត់​ត្រូវគេ ជម្រុះ​ពី​ការងារ ខណៈ​គាត់​ត្រូវ​ចិញ្ចឹម កូនតូចៗ​ពីរ​នាក់ ហើយ​មិនយូរប៉ុន្មាន គាត់​ក៏បាន​រកឃើញ​ទេពកោសល្យ​របស់គាត់​ក្នុងការ​ឆ្លាក់​នំ តាម​រូប​សត្វ​ពិតៗ​។ អ្នកស្រី ហា​ណា អេ​ដ​វើដ​ស៍ ដែល​បច្ចុប្បន្ន​ជា​ម្ចាស់​អា​ជីក​ម្ម​ផ្ទាល់ខ្លួន មាន​ឈ្មោះថា The Cake Illusionist ធ្វើដំណើរ​ជុំវិញ​ពិភពលោក​ដើម្បី បង្រៀន​គេ​ឆ្លាក់​នំ​រូប​សត្វ ៕